ភ្នំពេញ ៖ ក្រុមកីឡាករបាល់បោះសាកលវិទ្យាល័យ ការពារជាតិ និងក្រុមកីឡាការិនីបាល់បោះសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប ដណ្តើមបានមេដាយមាស ដូចគ្នាលើប្រភេទកីឡាបាល់បោះក្នុងការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាថ្នាក់ជាតិឆ្នាំ២០២៦ ដែលរៀបចំដោយ ក្រសួងអប់រំ យុវជន និងកីឡា នាយកដ្ឋានរៀបចំព្រឹត្តិការណ៍និងស្ថិតិកីឡា សហការជាមួយសហព័ន្ធកីឡាបាល់បោះកម្ពុជា ចាប់ថ្ងៃទី៥ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ នៅសាលហ្វឹកហាត់ក្នុងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។

លោក អ៊ុក សិទ្ធិជាតិ អនុប្រធានស្តីទីសហព័ន្ធកីឡាបាល់បោះកម្ពុជា និងសមាជិករដ្ឋសភា លោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា លោក ហួត សេងទី្រ ប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍និងស្ថិតិកីឡា លោក យាន គីស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងអ្នកតំណាងសាកលវិទ្យាល័យ និងវិទ្យាស្ថាន ឧត្តមសិក្សា និងមធ្យមសិក្សា
។
វិញ្ញាសាបាល់បោះបុរស៖ក្រុមកីឡាករបាល់បោះសាកលវិទ្យាល័យ ការពារជាតិ ដណ្តើមបានមេដាយមាស ក្រុមកីឡាករបាល់បោះសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប ទទួលបានមេដាយប្រាក់ និងកីឡាករបាល់បោះសាលាបច្ចេកទេសព្រះរាជសម្ភាៈខេត្តកំពត ទទួលបានមេដាយសំរិទ្ធ។

វិញ្ញាសាបាល់បោះនារី៖ក្រុមកីឡាការិនីបាល់បោះសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប ដណ្តើមបានមេដាយមាស ក្រុមក្រុមកីឡាការិនីសាលាបច្ចេកទេសព្រះរាជសម្ភាៈខេត្តកំពត ទទួលបានមេដាយប្រាក់ និងក្រុមកីឡាការិនីបាល់បោះសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ទទួលបានមេដាយសំរិទ្ធ។

ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិឆ្នាំ២០២៦ ដែលមានរយៈពេល៩ ថ្ងៃ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២៦ មានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី សរុបចំនួន១៨៧៦ នាក់ លើ១២ប្រភេទកីឡាដូចជា បាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម ប៉េតង់ ហែលទឹក វាយកូនឃ្លីលើតុ វាយសី តេក្វាន់ដូWT តេក្វាន់ដូITF ការ៉ាតេ និងគុនដាវ៕









