The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹប Bayern Munich កំពុងធ្វើការងារ ដើម្បីនាំយកកីឡាករម្នាក់ មករួមក្លឹបបន្ថែមទៀតត្រៀមរដូវកាលក្រោយ។
កីឡាករ Isamel Saibari ដែលកំពុងលេងឲ្យក្លឹប PSV នឹងអាចក្លាយជាចំណូលថ្មីរបស់ Bayern ជាមួយនឹងតម្លៃខ្លួន៥៣លានអឺរ៉ូនៅរដូវកាលក្រោយដើម្បីមកជួយពង្រឹងក្រុមនៅតំបន់ប្រយុទ្ធកណ្តាល។
តម្លៃនេះហាក់ដូចជាមិនសូវច្រើនឡើយសម្រាប់ Bayern Munich ប៉ុន្តែវាគឺជាអត្រាកំណត់ត្រារបស់ក្លឹប PSV និងដើម្បីយកកញ្ចប់លុយនេះទៅធ្វើការងារបន្តទៀត។
ប្រសិនបើមិនមានអ្វីប្រែប្រួលទេ ការចុះហត្ថលេខានឹងអាចធ្វើឡើង នៅចុងខែមិថុនាខាងមុខនេះខណៈកីឡាករវ័យ២៥ឆ្នាំរូបនេះនឹងចាប់ផ្តើមធ្វើតេស្តសុខភាពមុនពេលវេលានោះ៕
ប្រែសម្រួល៖ស៊ុនលី
