កីឡា

ក្រុមអត្តពលិក សាកលវិទ្យាល័យអាស៊ីអឺរ៉ុប ឈ្នះមេដាយមាស ១៤ គ្រឿង ខណៈវិទ្យាស្ថានខេមអេដ ឈ្នះមេដាយមាស ៤ គ្រឿង នៃការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាថ្នាក់ជាតិឆ្នាំ២០២៦

ភ្នំពេញ ៖ ក្រុមសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប ដណ្តើមបានមេដាយមាសចំនួន ១៤ គ្រឿង ខណៈវិទ្យាស្ថាន ខេមអេដ ឈ្នះមេដាយមាស ៤ គ្រឿង ការប្រកួតប្រភេទអត្តពលកម្ម ក្នុងការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៦ ដែលរៀបចំដោយ ក្រសួងអប់រំ យុវជន និងកីឡា នាយកដ្ឋានរៀបចំព្រឹត្តិការណ៍និងស្ថិតិកីឡា សហការជាមួយសហព័ន្ធខ្មែរ អត្តពលកម្មស័្មគ្រចាប់ថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ នៅទីលានបាល់ទាត់ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។

ក្រុមសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប ដណ្តើមបានមេដាយមាសចំនួន ១៤ គ្រឿង មេដាយប្រាក់ ៥ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង វិទ្យាស្ថាន ខេមអេដ ដណ្តើមបានមេដាយមាស ៤ គ្រឿង មេដាយប្រាក់ចំនួន ៣ គ្រឿង និងមេដាយសំរិទ្ធ ៤ គ្រឿង សាកលវិទ្យាល័យ វេស្ទើន ដណ្តើមបានមេដាយមាស ៤ គ្រឿង មេដាយប្រាក់ចំនួន ៧ គ្រឿង និងមេដាយសំរិទ្ធ ៧ គ្រឿង និងវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ដណ្តើមបានមេដាយមាស ៣ គ្រឿង និងមេដាយប្រាក់ចំនួន ២ គ្រឿង។
ការរៀបចំព្រឹត្តិការណ៍ ប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិឆ្នាំ២០២៦ ដែលមានរយៈពេល៩ ថ្ងៃ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២៦ មានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី សរុបចំនួន១៨៧៦ នាក់ លើ១២ប្រភេទកីឡាដូចជា បាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម ប៉េតង់ ហែលទឹក វាយកូនឃ្លីលើតុ វាយសី តេក្វាន់ដូWT តេក្វាន់ដូITF ការ៉ាតេ និងគុនដាវ៕

Most Popular

To Top