ភ្នំពេញ ៖ ក្រុមកីឡាករបាល់ទះ សាកលវិទ្យាល័យ ស្វាយរៀង និងកីឡាការិនី បាល់ទះ សាកលវិទ្យាល័យ អាស៊ីអឺរ៉ុប ដណ្តើមបានមេដាយមាស ដូចគ្នាលើប្រភេទកីឡាបាល់ទះនៃការប្រកួតប្រភេទអត្តពលកម្មក្នុងការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាថ្នាក់ជាតិឆ្នាំ២០២៦ ដែលរៀបចំដោយ ក្រសួងអប់រំ យុវជន និងកីឡា នាយកដ្ឋានរៀបចំព្រឹត្តិការណ៍និងស្ថិតិកីឡា សហការជាមួយសហព័ន្ធកីឡាបាល់ទះកម្ពុជាចាប់ថ្ងៃទី៥ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ នៅទីលានបាល់ទាត់ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។

ក្នុងឱកាសពិធីបិទ និងប្រគល់មេដាយជូនក្រុមម្ចាស់ជយលាភីនាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមលោក ប៉ុន អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាក្រសួងអប់រំ យុវជន និងកីឡា លោកបណ្ឌិត អាំង សិរីពិសីដ្ឋ អនុប្រធាន និងអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា លោក ហួត សេងទី្រ ប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍និងស្ថិតិកីឡា ក្នុងវិមាននៃពហុកីឡដ្ឋានជាតិអូឡាំពិក។
វិញ្ញាសាបាល់ទះបុរស៖ម្ចាស់មេដាយមាស បានទៅលើ ក្រុមកីឡាករបាល់ទះ សាកលវិទ្យាល័យ ស្វាយរៀង ម្ចាស់មេដាយប្រាក់ បានទៅលើ ក្រុមកីឡាករបាល់ទះ សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ និងម្ចាស់មេដាយសំរិទ្ធ បានទៅលើ ក្រុមកីឡាករបាល់ទះ វិទ្យាស្ថានជាតិ អប់រំកាយ និងកីឡា។

វិញ្ញាសាបាល់ទះនារី៖ម្ចាស់មេដាយមាស បានទៅលើ ក្រុមកីឡាការិនីបាល់ទះ សាកលវិទ្យាល័យអាស៊ីអឺរ៉ុប ម្ចាស់មេដាយប្រាក់ បានទៅលើ ក្រុមកីឡាការិនីបាល់ទះ សាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ និងម្ចាស់មេដាយសំរិទ្ធ បានទៅលើ ក្រុមកីឡាការិនីបាល់ទះ សាកលវិទ្យាល័យជាតិ បាត់ដំបង។
ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិឆ្នាំ២០២៦ ដែលមានរយៈពេល៩ ថ្ងៃ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២៦ មានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី សរុបចំនួន១៨៧៦ នាក់ លើ១២ប្រភេទកីឡាដូចជា បាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម ប៉េតង់ ហែលទឹក វាយកូនឃ្លីលើតុ វាយសី តេក្វាន់ដូWT តេក្វាន់ដូITF ការ៉ាតេ និងគុនដាវ៕







