អាមេរិក៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា លោក Ulises Bernal ប្រធានសមាគមអ្នកស្ទង់មតិ និង វិស្វករភូមិសាស្ត្រ Jalisco ត្រូវបានបណ្តេញចេញពីតំណែង បន្ទាប់ពីវីដេអូរបស់គាត់ ដែលបង្ហាញកាយវិការរើសអើងជាតិសាសន៍ចំពោះអ្នកផ្សាយព័ត៌មានកូរ៉េខាងត្បូង នាង Yoon Su-jin នៅព្រឹត្តិការណ៍ World Cup 2026 កំពុងល្បីពេញលើប្រព័ន្ធអ៊ីនធើណេត ។
ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីវីដេអូនោះត្រូវបានចែកចាយ ពាសពេញប្រព័ន្ធផ្សព្វផ្សាយសង្គម។ អ្នកតំណាងម្នាក់របស់សមាគមបានបញ្ជាក់ថា គណៈកម្មាធិការកិត្តិយស និងយុត្តិធម៌របស់ខ្លួនបានរៀបចំកិច្ចប្រជុំបន្ទាន់ និងបានបោះឆ្នោតដកលោក Bernal ចេញពីតំណែង។
អ្នកនាំពាក្យរបស់អង្គការនេះ បានប្រាប់ New York Post ថា យើងមានការសោកស្ដាយយ៉ាងខ្លាំង ចំពោះអ្វីដែលកំពុងកើតឡើងទាក់ ទងនឹងឧប្បត្តិហេតុនេះ ។
ភាពចម្រូងចម្រាសនេះបានកើតឡើងក្នុងអំឡុងពេលជ័យជម្នះ ២-១ របស់កូរ៉េខាងត្បូងលើសាធារណរដ្ឋឆែកនៅកីឡដ្ឋាន Guadalajara កាលពីថ្ងៃទី១២ ខែមិថុនា ។ នាង Yoon ជាអ្នកមានឥទ្ធិពលដ៏ពេញនិយមម្នាក់ ត្រូវបានគេស្គាល់ ដោយឈ្មោះហៅក្រៅរបស់នាង @incocat_t មានអ្នកតាមដានជិត ៩ លាននាក់នៅទូទាំង TikTok និង YouTube កំពុងថតវីដេអូមួយពីស្តង់ដើម្បីអបអរសាទរជ័យជម្នះរបស់ក្រុមនាង។
នៅក្នុងផ្ទៃខាងក្រោយនៃវីដេអូ គេអាចមើលឃើញថា លោក Bernal ធ្វើកាយវិការដៃ និងសើចមុនពេលប្រើម្រាមដៃ របស់គាត់ដើម្បីបើកភ្នែកធំៗទៅជាកាយវិការ “slant-eye” ត្រូវបានចាត់ទុកថាជាទង្វើរើសអើងជាតិ សាសន៍ចំពោះប្រជាជនអាស៊ី។ ពេលកត់សម្គាល់ឃើញអាកប្បកិរិយានេះ នាង Yoon បានញញឹមភ្លាមៗ ហើយសម្លឹងមើលកាមេរ៉ាដោយមិនជឿ។
ក្រោយមកនាងបានបង្ហោះវីដេអូនេះជាមួយនឹងចំណងជើងជាភាសាកូរ៉េថា “ខ្ញុំបានមកម៉ិកស៊ិកសម្រាប់ព្រឹត្តិការណ៍ World Cup ប៉ុន្តែតើខ្ញុំមានភាព រសើបខ្លាំង ពេកទេ? ការបង្ហោះជាបន្តបន្ទាប់ នាងបានបន្ថែមថា “POV: អ្នកបានធ្វើដំណើរជុំវិញ ពិភពលោក សម្រាប់ព្រឹត្តិការណ៍ World Cup ហើយបានជួបប្រទះនឹងការរើសអើងជាតិសាសន៍៕
