អាមេរិក៖យោងតាមការិយាល័យ អយ្យការនៃJackson County បានឲ្យដឹងថា ក្រុមបាល់ទាត់ជម្រើសជាតិ អង់គ្លេសមានទ្រព្យសម្បត្តិចំនួន ១៨,០០០ ដុល្លារ ត្រូវបានគេលួចពីយានយន្ត ដែលកំពុងដឹកឧបករណ៍ នៅពេលផ្លាស់ប្តូរពីមូលដ្ឋានហ្វឹកហាត់មុននៅរដ្ឋ Florida ទៅកាន់ទីក្រុង Kansas City ជាកន្លែងដែលក្រុម Three Lions នឹងមានជំរំមូលដ្ឋានអចិន្ត្រៃយ៍ របស់ពួកគេសម្រាប់ព្រឹត្តិការណ៍ World Cup។
បុរស ២ នាក់គឺលោក Mustafa Salik និងលោក Erfan Kamal ត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងហេតុការណ៍នេះ ដែលបានកើតឡើង នៅពេលយានយន្តកំពុងដឹកឧបករណ៍ពីជំរំមុនការប្រកួតរបស់អង់គ្លេសនៅរដ្ឋ Florida ទៅកាន់ទីក្រុង Kansas។
ទោះបីជាមានហេតុការណ៍នេះ ក៏ដោយ សមាគមបាល់ទាត់បាន បញ្ជាក់យ៉ាងច្បាស់ថា គ្មានអ្វីត្រូវបានយកទៅដែល នឹងប៉ះពាល់ដល់ការរៀបចំ របស់ពួកគេសម្រាប់ការប្រកួតបើកឆាក នៅថ្ងៃពុធទល់នឹងក្រូអាស៊ីនោះទេ។
ក្នុងចំណោមទ្រព្យសម្បត្តិត្រូវបានយកទៅត្រូវបានចុះបញ្ជីលើឯកសារតុលាការ បានឃើញដោយ BBC Sport ស្បែកជើងបាល់ទាត់ចំនួន៤ គូ បាល់ទាត់មួយគូ ស្រោមដៃអ្នកចាំទីមួយគូ និងឧបករណ៍ហ្វឹកហាត់ត្រូវបានគេលួច។ អាវយឺតដែលមានហត្ថលេខាចំនួន ៣ មាន តម្លៃសរុប១៥,០០០ដុល្លារ ក៏ត្រូវបានចុះបញ្ជីជារបស់របរ ត្រូវបានយកទៅផងដែរ។
គេយល់ថា ភាគច្រើននៃអ្វីដែលត្រូវបានគេលួច ឥឡូវនេះត្រូវបានរកឃើញវិញ៕
