កីឡា

វគ្គបណ្តុះបណ្តាលគ្រូបង្វឹក កីឡាវាយកូនបាល់ កម្រិតមូលដ្ឋានអន្តរជាតិ ឆ្នាំ២០២៦ “ITF Play Tennis Course” ចាប់ពីថ្ងៃទី ២២-២៥ ខែមិថុនា

ភ្នំពេញ៖សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា (Tennis Cambodia) នឹងរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្វឹក កម្រិតមូលដ្ឋានអន្តរជាតិ ឆ្នាំ២០២៦ “ITF Play Tennis Course” ចាប់ពីថ្ងៃទី ២២-២៥ ខែមិថុនា ឆ្នាំ២០២៦ នៅការិយាល័យ Tennis Cambodia នាពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមការប្រើប្រាស់ថវិកាឧបត្ថម្ភប្រចាំឆ្នាំ២០២៦ របស់ក្រសួងអប់រំយុវជននិងកីឡា។

សហព័ន្ធកីឡាវាយកូនបាល់កម្ពុជានឹងបើកចំហសម្រាប់គ្រូបង្វឹក និងកីឡាករ-កីឡាការិនី លោកគ្រូ-អ្នកគ្រូនៅសាលារៀន ក្លិបកីឡាវាយកូនបាល់ និងអ្នកដែលមានចំណាប់អារម្មណ៍លើការបង្វឹកកីឡាវាយកូនបាល់។ វគ្គនេះមានសារសំខាន់សម្រាប់លោកអ្នកជាគ្រូបង្វឹកតាមបណ្តាលក្លិបកីឡាវាយកូនបាល់នៅទូទាំងប្រទេស។

អ្នកចូលរួមទាំងអស់នឹងទទួលបាន អាវ T-Shirt ដោយឥតគិតថ្លៃ អាហារថ្ងៃត្រង់ និងវិញ្ញាបនបត្រឌីជីថលពី ITF បន្ទាប់ពីបញ្ចប់វគ្គសិក្សា។ សិក្ខាកាមដែលមានសិទិ្ធចូលរួមរៀន មានអាយុចាប់ពី ១៦ ឆ្នាំឡើងទៅ

  • មានគណនី ITF Academy
  • បញ្ចប់ ITF Play Tennis Online Modules ទាំង ៩ (ប្រហែល ៣ ម៉ោង) មុនវគ្គសិក្សា៕
    ដោយ៖លី ភីលីព

Most Popular

To Top