បរទេស៖ ក្រុមទាំងពីរលេងយ៉ាងស្វិតស្វាញ ប៉ុន្តែមិនមានគ្រាប់បាល់កើតឡើងនោះទេ ដោយលទ្ធផលរក្សា ០–០។
នៅនាទីទី ៦៦ កីឡាករ Kylian Mbappé បានស៊ុតបើកឆាកឱ្យបារាំងនាំមុខ ១–០ បន្ទាប់មកនៅនាទីទី ៨២ កីឡាករបម្រុង Bradley Barcola បានបន្ថែមគ្រាប់ទីពីរឱ្យបារាំងនាំមុខ ២–០។

ឈានចូលដល់ម៉ោងបន្ថែមរ នាទីទី ៩០+៥ កីឡាករ Ibrahim Mbaye រកបាន ១ គ្រាប់វាយបកឱ្យសេណេហ្គាល់ដេញតាម ២–១ ប៉ុន្តែត្រឹម ១ នាទីបន្ទាប់ គឺនាទីទី ៩០+៦ Kylian Mbappé បានស៊ុតគ្រាប់ទី ៣ យ៉ាងអស្ចារ្យពីចម្ងាយ បញ្ចប់ការប្រកួតជាផ្លូវការ។

កំណត់ត្រាប្រវត្តិសាស្ត្រ៖ តាមរយៈ ២ គ្រាប់ក្នុងប្រកួតនេះ Kylian Mbappé បានកើនគ្រាប់បាល់សរុបដល់ ៥៨ គ្រាប់ សម្រាប់ក្រុមជម្រើសជាតិ និងបានបំបែកកំណត់ត្រាក្លាយជា អ្នកស៊ុតបញ្ចូលទីច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រក្រុមជម្រើសជាតិបារាំង ដោយនាំមុខកីឡាករ Olivier Giroud (៥៧ គ្រាប់)។

