កីឡា

អាហ្សង់ទីន បង្ហាញរូបសំណាក Messi ទម្ងន់ ៧០ តោនជារូបសំណាកធំ ជាងគេបំផុត លើពិភពលោក

អាហ្សង់ទីន៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ទីក្រុងមួយ នៅខេត្ត Neuquén ប្រទេសអាហ្សង់ទីន បានបង្ហាញ រូបសំណាក Lionel Messi ដែលមានកម្ពស់ ២៦ ម៉ែត្រ ត្រូវបានគេជឿថា ជារូបសំណាកខ្ពស់បំផុតនៅលើពិភពលោក ដែលលើសពីរចនាសម្ព័ន្ធមុន ដែលឧទ្ទិសដល់រឿង ព្រេងបាល់ទាត់ក្នុងប្រទេសឥណ្ឌា។

យោងតាមអាជ្ញាធរមូលដ្ឋានបាននិយាយថា រូបសំណាកនេះ ត្រូវបានសម្ពោធជាផ្លូវការនៅទីក្រុង Cutral Co. វាមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ២២ និងផ្លូវ Manuel Savio នៅគីឡូម៉ែត្រលេខ 1332 ដែលបម្រើជាចំណសំខាន់មួយនៅលើសរសៃ ឈាមដឹកជញ្ជូនដ៏សំខាន់បំផុតមួយរបស់តំបន់។

ការរចនានេះត្រូវបានបង្កើតឡើងដោយវិចិត្រករក្នុងស្រុក Aldo Beroisa ដោយពណ៌នាអំពី Messi ស្លៀកអាវក្រុមជម្រើសជាតិអាហ្សង់ទីន ដ៏ល្បីល្បាញរបស់គាត់ ជាមួយនឹងពានរង្វាន់ក្នុងព្រឹត្តិការណ៍ ការប្រកួតកីឡាបាល់ទាត់ពិភពលោក ឆ្នាំ២០២២ “World Cup 2022” បានឈ្នះនៅប្រទេសកាតា ។

រូបសំណាកនេះត្រូវបានសាងសង់នៅលើស៊ុមដែក និងគ្របដណ្ដប់ដោយបេតុងយ៉ាងក្រាស់ និងមានទម្ងន់ប្រហែល ៧០ តោន។ មាត្រដ្ឋាននេះធ្វើឲ្យវាក្លាយជារូបសំណាកធំបំផុតដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រដែលសាងសង់ឡើងដើម្បីជាកិត្តិយសដល់តារាឆ្នើមអាហ្សង់ទីនរូបនេះ។

ថ្លែងក្នុងពិធីសម្ពោធ មន្ត្រីក្រុងបានសង្កត់ធ្ងន់ថា វិមាននេះបម្រើទាំងការគោរពដ៏ស្មោះស្ម័គ្រចំពោះកីឡាករ Messi និងជានិមិត្តរូបនៃមោទនភាពជាតិយូរអង្វែងបន្ទាប់ពីជ័យជម្នះ World Cup របស់អាហ្សង់ទីន។

យោងតាមសេចក្តីប្រកាសព័ត៌មាន ផ្លូវការពីក្រុមហ៊ុន Cutral Co. ថា ពិធីសម្ពោធនេះបានទាក់ទាញហ្វូង មនុស្សយ៉ាងច្រើនកុះករ អ្នកទេសចរ និងអ្នកគាំទ្របាល់ទាត់។ ការជួបជុំគ្នានេះត្រូវបានបំពេញ ដោយបរិយាកាសរំភើបរីករាយ ដោយអ្នកចូលរួមបានគ្រវី ទង់ជាតិអាហ្សង់ទីនដោយមោទនភាព និងពាក់អាវក្រុមជម្រើសជាតិ៕

Most Popular

To Top