យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថាក្លឹបតោខៀវ Chelsea បានព្យាយាមដាក់តម្លៃខ្លួន កីឡាករខ្សែបម្រើប្រយុទ្ធ Enzo Fernadez ខ្ពស់ខ្លាំងណាស់ក្នុងពេលទីផ្សារដោះដូរឆ្នាំនេះ។
ការដាក់តម្លៃខ្លួនបែបនេះធ្វើឡើងនៅចំពេលដែលមានព័ត៌មានអះអាងថា ក្លឹបអធិរាជសអេស្បាញ Real Madrid កំពុងចាប់ចិត្តចង់បានខ្សែបម្រើអាហ្សង់ទីន រូបនេះខ្លាំងដូចគ្នាដែរ។
យោងតាមការចេញផ្សាយរបស់ប្រភពដដែលជឿជាក់ថា Enzo ជាគោលដៅមួយរបស់គ្រូបង្វឹកថ្មី Real Madrid លោក Jose Mourinho ដើម្បីពង្រឹងក្លឹប នៅរដូវកាលក្រោយ។
ប៉ុន្តែយ៉ាងណាក្តី Chelsea បានដាក់បង្ហាញតម្លៃខ្លួនកីឡាករហើយគឺថា មិនក្រោម១២០លផោននោះទេ ខណៈដែលបច្ចុប្បន្នកុងត្រា របស់គាត់ជាមួយនឹង Chelsea នៅបន្តរហូតដល់ឆ្នាំ២០៣២ឯណោះ៕
ប្រែសម្រួល៖ស៊ុនលី
