អាត្លង់តា ៖ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា នៅពេលកីឡាករ Yasin Ayari របស់ក្រុមបាល់ទាត់ជម្រើសជាតិស៊ុយអែត រកបានគ្រាប់បាល់នៅនាទីទី ៧ ក្នុងការបង្ហាញខ្លួនលើកដំបូងរបស់លោកនៅ ព្រឹត្តិការណ៍ World Cup លោកបានលើកដៃសុំទោស ជាជាងការអបអរសាទរ ដោយការគោរពចំពោះប្រទេសទុយនីស៊ី ដែលជាប្រទេសកំណើតឪពុករបស់លោក ។
ករណីរបស់ខ្សែបម្រើក្រុម Brighton រូបនេះមិនមែនជារឿងចម្លែកនោះឡើយ ក្នុងព្រឹត្តិការណ៍ World Cup ដែលពោរពេញទៅដោយកីឡាករអាចលេងឲ្យប្រទេសជាច្រើនតាមរយៈកំណើត ឬប្រទេសកំណើតដូនតារបស់ពួកគរ។
កីឡាករ Ayari កើតនៅប្រទេសស៊ុយអែត ក៏អាចតំណាងឲ្យប្រទេសម្តាយរបស់លោក គឺប្រទេសម៉ារ៉ុកបាននិយាយថា វាជាការប្រកួតពិសេសមួយសម្រាប់ខ្ញុំ នោះហើយជាមូលហេតុដែលខ្ញុំមិនបានអបអរសាទរក្នុងគ្រាប់បាល់ដំបូង ព្រោះខ្ញុំមានអារម្មណ៍យ៉ាងខ្លាំងចំពោះប្រទេសទុយនីស៊ី ខ្ញុំស្រឡាញ់ប្រទេសនេះ។
ការស្វែងរក និងជ្រើសរើសកីឡាករមានសញ្ជាតិ ២ បានក្លាយជារឿងសំខាន់ក្នុងការសម្រេចបាន នូវភាពជោគជ័យនៅលើ ឆាកអន្តរជាតិ។ ជិតមួយភាគបួននៃកីឡាករចំនួន ១,២៤៨ នាក់ ត្រូវបានជ្រើសរើសសម្រាប់ព្រឹត្តិការណ៍ World Cup 2026 តំណាងឲ្យប្រទេសផ្សេងក្រៅពីស្រុកកំណើតរបស់ពួកគេ។
ប្រទេសម៉ារ៉ុកបានក្លាយជាប្រទេសអាហ្វ្រិកដំបូងគេបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup កាលពី៤ឆ្នាំមុន ហើយមានក្តីសង្ឃឹមយ៉ាងហោចណាស់ក្នុងការផ្គូផ្គងនឹងស្នាដៃនោះក្នុងសប្តាហ៍ខាងមុខនេះ។ ក្នុងអំឡុងពេលនៃការសម្តែងដ៏គួរឲ្យចាប់អារម្មណ៍មួយដើម្បីរក្សាប្រេស៊ីលឲ្យស្មើ ១-១ ក្នុងការប្រកួតបើកឆាករបស់ពួកគេ ពួកគេបានក្លាយជាក្រុមដំបូងគេក្នុងប្រវត្តិសាស្ត្រ World Cup មានកីឡាករកើតនៅបរទេសចំនួន ១១ នាក់។
ការបង្ហាញខ្លួនដ៏អស្ចារ្យរបស់ Curacao នៅលើឆាកអន្តរជាតិ ដោយសារតែចំណងមិត្តភាព រវាងកោះការ៉ាប៊ីន ដែលមានប្រជាជនចំនួន ១៦០,000 នាក់ និងប្រទេសហូឡង់។
ក្នុងចំណោមក្រុមកីឡាករ ២៦ នាក់របស់ Blue Wave មាន ២៥ នាក់កើតនៅប្រទេសហូឡង់ ហើយពួកគេត្រូវបាន ដឹកនាំដោយអតីតគ្រូបង្វឹកហូឡង់ Dick Advocaat។ យើងមានបេះដូងនៃមាតុភូមិរបស់យើង ហើយយើងបានឆ្លងកាត់សាលាយុវជនហូឡង់។ នោះជាការរួមបញ្ចូលគ្នាដ៏ល្អ ខ្សែប្រយុទ្ធ Jurgen Locadia បាននិយាយ បន្ទាប់ពី Curacao បានធ្វើឲ្យអេក្វាឌ័រភ្ញាក់ផ្អើលដើម្បីទទួលបានពិន្ទុ World Cup ដំបូងរបស់ពួកគេជាមួយនឹងលទ្ធផលស្មើ ០-០៕
