កីឡា

អ្នកគាំទ្រ ២០,០០០នាក់បានប្រមូលផ្តុំគ្នានៅ Gwanghwamun ដើម្បីអបអរសាទរការប្រកួត រវាងក្រុមកូរ៉េខាងត្បូង និង ក្រុមអាហ្វ្រិកខាងត្បូងក្នុង World Cup

កូរ៉េខាងត្បូង ៖ អ្នករៀបចំពិធីជប់លៀងទស្សនាបាននិយាយថា អ្នកគាំទ្ររហូតដល់ ២០,០០០ នាក់ត្រូវបានគេរំពឹងថា នឹងប្រមូលផ្តុំគ្នានៅទីលាន Gwanghwamun ទីក្រុងសេអ៊ូល នៅថ្ងៃព្រហស្បតិ៍ ដើម្បីអបអរសាទរក្រុមកូរ៉េខាងត្បូង ការប្រកួតវគ្គចែកពូលចុង ក្រោយរបស់ខ្លួនទល់នឹង ក្រុមអាហ្វ្រិកខាងត្បូង។

ដោយការប្រកួតត្រូវបានគ្រោងនឹងចាប់ផ្តើមនៅម៉ោង ១០ ព្រឹក អ្នកគាំទ្របានចាប់ផ្តើមប្រមូលផ្តុំគ្នានៅព្រឹកព្រលឹម ដោយលោក Kim Ik-su អាយុ ៦៨ ឆ្នាំបាននិយាយថា គាត់បានភ្ញាក់ពីដំណេកនៅម៉ោង ៣ ព្រឹក ដើម្បីមកចូលរួមពិធីជប់លៀងទស្សនា ខណៈដែលអ្នកគាំទ្រម្នាក់ទៀតគឺ Han Jee-ah អាយុ២០ ឆ្នាំ បានមកដល់ Gwanghwamun នៅម៉ោង ៧:៣០ ព្រឹក

អភិបាលក្រុងសេអ៊ូល លោក Oh Se-hoon និងឯកអគ្គរដ្ឋទូតអាហ្វ្រិកខាងត្បូងប្រចាំប្រទេសកូរ៉េ លោក Sindiswa Ntombolimo Mququ គឺស្ថិតក្នុងចំណោមអ្នកដែលបានប្រមូលផ្តុំគ្នានៅទីលាន Gwanghwamun ដោយរង់ចាំអបអរសាទរក្រុមរៀងៗខ្លួននៅក្នុងការប្រកួតខាងមុខនេះ។

ក្រុមកូរ៉េខាងត្បូង បច្ចុប្បន្នឈរនៅលេខរៀង ទី ២ ដោយមាន ៣ ពិន្ទុ ត្រូវការតែស្មើជាមួយក្រុមអាហ្វ្រិកខាងត្បូង នៅថ្ងៃព្រហស្បតិ៍ប៉ុណ្ណោះ ដើម្បីឡើងទៅវគ្គជម្រុះ ។ ទោះជាយ៉ាងណាក៏ដោយ ការចាញ់នឹងធ្វើឲ្យជោគវាសនា របស់ពួកគេស្ថិតក្នុងកណ្តាប់ដៃនៃការប្រកួតពូល A រវាងម៉ិកស៊ិក និងឆែក ចាប់ផ្តើមក្នុងពេលដំណាលគ្នានៅម៉ោង១០ ព្រឹក។

ការឈ្នះ ឬស្មើរបស់ម៉ិកស៊ិក នឹងធ្វើឲ្យកូរ៉េធ្លាក់មកចំណាត់ថ្នាក់លេខបី ដោយរក្សាក្តីសង្ឃឹមរបស់ពួកគេសម្រាប់វគ្គ៣២ ក្រុមចុងក្រោយ ក្នុងនាមជាក្រុមមួយក្នុងចំណោមក្រុមចំណាត់ថ្នាក់លេខ ៣ ល្អបំផុតទាំងប្រាំបី។ ផ្ទុយទៅវិញ ជ័យជម្នះរបស់ឆែក នឹងធ្វើឲ្យកូរ៉េធ្លាក់ចេញពីចំណាត់ថ្នាក់លេខ៤៕

Most Popular

To Top