យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា ក្លឹបមាន់ខ្នាយមាស Spurs បានដាក់ការប្តេជ្ញាចិត្តថា នឹងយកឈ្នះការប្រជែងក្នុងការចុះហត្ថលេខា នាំយកខ្សែបម្រើម្នាក់របស់ក្លឹប West Ham មករួមក្លឹបឲ្យទាល់តែបាន។
កីឡាករ Mateus Fernandes វ័យ២១ឆ្នាំបច្ចុប្បន្នកំពុងលេងឲ្យក្លឹប West Ham និងមានតម្លៃខ្លួនប្រមាណជា៨០លានផោននៅលើទីផ្សារពេលនេះ។
Spurs មានទំនុកចិត្តខ្លាំងថាកិច្ចការងារនេះនឹងអាចធ្វើទៅរួចហើយអាចយកឈ្នះការប្រជែងរបស់ក្លឹបបិសាចក្រហម Man UTD ដែលក៏កំពុងចង់បានហត្ថលេខារបស់ Mateus ដូចគ្នាដែរ។
គួរឲ្យដឹងដែរថាMateus Fernandes ទើបតែបានផ្ទេរមកចូលរួមជាមួយនឹង West Ham កាលពីខែសីហាឆ្នាំទៅប៉ុណ្ណោះក្នុងតម្លៃខ្លួនប្រមាណជា៤៤លានអឺរ៉ូពីក្លឹប Southampton៕
ប្រែសម្រួល៖ស៊ុនលី
