កីឡា

អេក្វាទ័រ យកឈ្នះអាឡឺម៉ង់ ២-១ ឡើងទៅវគ្គបន្តក្នុងពានរង្វាន់ World Cup 2026

នៅក្នុងការប្រកួតពានរង្វាន់ពិភពលោក FIFA World Cup 2026 វគ្គចែកពូល ពូល E ក្រុមជម្រើសជាតិអេក្វាទ័រ​​ បានបង្កើតការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយបានយកឈ្នះលើក្រុមខ្លាំងអាល្លឺម៉ង់ ក្នុងលទ្ធផល ២ ទល់នឹង ១ នៅកីឡដ្ឋាន New York New Jersey Stadium។

​នាទីទី ២ Leroy Sané បានរកគ្រាប់បាល់នាំមុខឱ្យអាល្លឺម៉ង់យ៉ាងរហ័ស​នាទីទី ៩ Nilson Angulo បានរកគ្រាប់បាល់តាមស្មើឱ្យអេក្វាទ័រវិញភ្លាមៗ និង​នាទីទី ៧៧ Gonzalo Plata សម្រេចទីគ្រាប់បាល់ជ័យជម្នះដ៏មានតម្លៃបំផុត។

​ជ័យជម្នះនេះបានជួយឱ្យអេក្វាទ័រទទួលបានកៅអីឡើងទៅវគ្គ ៣២ ក្រុមចុងក្រោយជាផ្លូវការ ខណៈដែលអាល្លឺម៉ង់ទោះបីជាចាញ់ការប្រកួតនេះ ក៏នៅតែបន្តឡើងទៅវគ្គបន្ទាប់ក្នុងនាមជាក្រុមលេខ ១ ក្នុងពូលដដែល។

Most Popular

To Top