ការប្រកួតដ៏ស្វិតស្វាញក្នុងវគ្គចែកពូលចុងក្រោយនៃពូល F រវាងក្រុមជម្រើសជាតិជប៉ុន Japan និងស៊ុយអែត Sweden នៅកីឡដ្ឋាន Dallas Stadium បានបញ្ចប់ទៅដោយលទ្ធផលស្មើគ្នា ១-១។
លទ្ធផលនេះបានជួយឱ្យក្រុមសាមូរ៉ៃជប៉ុន ទទួលបានកៅអីឡើងទៅវគ្គបន្ត ក្នុងនាមជាក្រុមលេខ ២ ក្នុងពូល។

ក្នុងការប្រកួតយ៉ាងតានតឹងពេញមួយវគ្គទីមួយដោយគ្មានគ្រាប់បាល់ នៅវគ្គទីពីរនាទីទី ៥៦ ខ្សែប្រយុទ្ធ Daizen Maeda បានរកគ្រាប់បាល់ដំបូងនាំមុខឱ្យជប៉ុន យ៉ាងស្អាតតាមរយៈការបញ្ជូនបាល់ពី Ritsu Dōan។
ការវាយបកតាមស្មើ ស៊ុយអែតមិនបានបណ្តោយឱ្យជប៉ុនអបអរបានយូរឡើយ ដោយនៅនាទីទី ៦២ ខ្សែប្រយុទ្ធ Anthony Elanga បានស៊ុតបញ្ចូលទីវាយបកតាមស្មើ ១-១ មកវិញភ្លាមៗ។

ឆ្លងកាត់ ៣ ប្រកួតក្នុងពូល F ហូឡង់ឈរលេខ ១ (៧ ពិន្ទុ) ជប៉ុនឈរលេខ ២ (៥ ពិន្ទុ)។

