បរទេស៖ ការប្រកួតពូល D ដ៏ជក់ចិត្តនៅកីឡដ្ឋាន Los Angeles Stadium បានបញ្ចប់ទៅដោយក្រុមជម្រើសជាតិតួកគី បានយកឈ្នះក្រុមសហរដ្ឋអាមេរិកក្នុងលទ្ធផល ៣-២ តាមរយៈគ្រាប់បាល់កាត់សេចក្តីនៅនាទីបន្ថែមចុងម៉ោង។

ទោះបីជាយ៉ាងណាក៏ដោយ លទ្ធផលនេះមិនបានផ្លាស់ប្តូរវាសនាក្រុមទាំងពីរឡើយ ដោយសហរដ្ឋអាមេរិកបានកក់កៅអីឡើងទៅវគ្គ ៣២ ក្រុមរួចជាស្រេច ឯតួកគីត្រូវធ្លាក់ចេញពីព្រឹត្តិការណ៍នេះ។
សហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោក Mauricio Pochettino បានបញ្ចប់ទៅដោយឈរនៅកំពូលតារាងពូល D ដដែល បន្ទាប់ពីឈ្នះពីរប្រកួតដំបូងលើប៉ារ៉ាហ្គាយ និងអូស្ត្រាលី រួចមក។

