ការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2026 ក្នុងវគ្គជម្រុះតាមពូល G នៅកីឡដ្ឋាន BC Place ទីក្រុងវ៉ានគូសវ័រ បានបញ្ចប់ទៅដោយក្រុមបិសាចក្រហមប៊ែលហ្សិក យកឈ្នះនូវែលសេឡង់ យ៉ាងចាស់ដៃក្នុងលទ្ធផល ៥-១។
ខ្សែប្រយុទ្ធ Leandro Trossard របស់ក្លិប Arsenal រកបាន ២ គ្រាប់ម្នាក់ឯង នាទី ២៨ និង ៥០ ដើម្បីបើកផ្លូវជ័យជម្នះ។
កំពូលខ្សែបម្រើ Kevin De Bruyne នាទី ៦៦ រួមទាំងកីឡាករបម្រុង Romelu Lukaku នាទី ៨៦ និង Alexis Saelemaekers នាទី ៩០+៤ រកបានម្នាក់ ១ គ្រាប់បន្ថែម។

នូវែលសេឡង់វាយបកបាន ១ គ្រាប់វិញនៅនាទីទី ៨៤ ដោយកីឡាករ Elijah Just។
ជ័យជម្នះដ៏ធំធេងនេះបានជួយឱ្យប៊ែលហ្សិក កក់កៅអីឡើងទៅវគ្គ ៣២ ក្រុមចុងក្រោយក្នុងនាមជាក្រុមលេខ ១ ប្រចាំពូល G ខណៈដែលនូវែលសេឡង់ត្រូវធ្លាក់ចេញពីព្រឹត្តិការណ៍នេះ។

