ញូវយ៉ក ៖ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា អ្នកគាំទ្របាល់ទាត់ពិភពលោក “World Cup” បានប្រែក្លាយទីលាន Times Square របស់ទីក្រុងញូវយ៉កទៅជាកន្លែង ជួបជុំប្រចាំថ្ងៃ សម្រាប់អ្នកគាំទ្រ មកពីជុំវិញពិភពលោក ហ៊ុំព័ទ្ធដោយអេក្រង់ដ៏គួរឲ្យចាប់អារម្មណ៍រាប់សិប និងហ្វូងអ្នកទេសចរជាច្រើនម៉ឺននាក់។
លោក Christoph Altmeks ជនជាតិអាល្លឺម៉ង់ បាននិយាយថា ខ្ញុំចាប់អារម្មណ៍ វាពិតជាអស្ចារ្យណាស់ ដែលបានឃើញមនុស្សជាច្រើន បានប្រមូលផ្តុំគ្នា នៅពេលលោកឈរនៅកណ្តាល ហ្វូងអ្នកគាំទ្រប្រទេស របស់លោកដែលពាក់អាវពណ៌ស ។ បុរសអាយុ ៥៣ ឆ្នាំរូបនេះបានត្អូញត្អែរថា ដោយសារតែចំនួនប្រជាជន ដ៏ច្រើនរបស់ទីក្រុងញូវយ៉ក នៅពេលអ្នកដើរជុំវិញទីក្រុង មិនមានអ្នកគាំទ្របាល់ទាត់ច្រើនទេ។
ដូច្នេះនៅពេលលោកបានឮនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ជនជាតិអាល្លឺម៉ង់កំពុងប្រមូលផ្តុំគ្នានៅ Times Square លោក Altmeks បានទាញ អាវរបស់វីរបុរសរបស់គាត់ឈ្មោះ Rudi Voller ភ្លាមៗ – បូករួមទាំងសក់ពាក់ ដែលធ្វើត្រាប់តាមសក់រួញពណ៌ទង់ដែង របស់ខ្សែប្រយុទ្ធដ៏ល្បីល្បាញ។
នៅម្ខាងទៀត ជនជាតិអេក្វាឌ័រ ២ នាក់បានមើលការអបអរសាទររបស់អាល្លឺម៉ង់ដោយក្តីបារម្ភខ្លះ។ លោក Juan Alvarez អាយុ ៣០ ឆ្នាំ កំពុង បញ្ចប់ការសិក្សានៅទីក្រុងញូវយ៉ក បាននិយាយថា ខ្ញុំគិតថានឹងមានជន ជាតិអេក្វាឌ័រច្រើនទៀតនៅទីនេះ ប៉ុន្តែខ្ញុំកំពុងរង់ចាំពួកគេ!។
លោក Fabricio Miatto អាយុ ៣២ ឆ្នាំ បាននិយាយថា យើងបានឃើញនៅលើបណ្តាញសង្គមថា ជនជាតិប្រេស៊ីលបានកាន់កាប់ Times Square ហើយបន្ទាប់មកយើងបានមកដល់ ហើយមានតែជនជាតិអាល្លឺម៉ង់ប៉ុណ្ណោះ!។
ទោះជាយ៉ាងណាក៏ដោយ លោកបាននិយាយថា លោកមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះ “Viking row” ដ៏ធំមួយដែលសម្តែងដោយអ្នកគាំទ្រន័រវេសនៅចំណុចប្រសព្វ Manhattan ជាកន្លែងដែលមនុស្សរាប់ពាន់នាក់បានស្រែកថា “Row!” ក្នុងពេលដំណាលគ្នា ខណៈពេលកំពុងទាញចែវ៕
