The Goal ចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបនៅលីគកំពូលអាមេរិក Chicago Fire ទីបំផុតអាចចរចា នាំយកខ្សែប្រយុទ្ធ ដ៏មានបទពិសោធម្នាក់ មករួមក្លឹបបានហើយត្រៀមរដូវកាលក្រោយ។
កីឡាករខ្សែប្រយុទ្ធប៉ូឡូញ Robert Lewandowski បានសម្រេចចិត្តថានឹងត្រូវចាកចេញពីក្លឹប Barcelona ដើម្បីទៅចូលរួមក្លឹប Chicago Fire ដោយមិនមានតម្លៃខ្លួនឡើយ ។
កីឡាករវ័យ៣៧ឆ្នាំរូបនេះត្រូវបានគេដឹងថា នឹងយល់ព្រមជាមួយនឹងកុងត្រា ដែលមានរយៈពេល២ឆ្នាំ ទាំងដែលគាត់ក៏មានក្លឹបធំៗនៅអឺរ៉ុបផ្សេងទៀត ចាប់អារម្មណ៍ផងដែរដូចជា AC Milan និងក្លឹបនៅលីគកំពូលអារ៉ាប់ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
