កីឡា

ក្រុមគោជល់អេស្ប៉ាញ បង្ហាញទម្រង់លេងយ៉ាងកាច បំបាក់ អូទ្រីស ៣-០ ឡើងទៅវគ្គ ១៦ក្រុមចុងក្រោយជាផ្លូវការ

ក្រុមជម្រើសជាតិអេស្ប៉ា បានបង្ហាញទម្រង់លេងដ៏ល្អឥតខ្ចោះ និងគ្រប់គ្រងការប្រកួតទាំងស្រុង ដោយបានយកឈ្នះលើក្រុមអូទ្រីស ក្នុងលទ្ធផល ៣-០ នៅក្នុងការប្រកួតវគ្គ ៣២ ក្រុមចុងក្រោយនៃពានរង្វាន់ FIFA World Cup 2026 នៅកីឡដ្ឋាន Los Angeles Stadium សហរដ្ឋអាមេរិក។

​ការបើកឆាកខ្សែប្រយុទ្ធ Mikel Oyarzabal បានរកគ្រាប់បាល់បើកឆាកឱ្យអេស្ប៉ាញនាំមុខ ១-០ នៅនាទីទី ៣៦ ក្រោមការបញ្ជូនបាល់យ៉ាងល្អពី Marc Cucurella។

​គ្រាប់បាល់បន្ថែម ចូលដល់វគ្គទីពីរ នៅនាទីទី ៦៦ ខ្សែការពារស្តាំ Pedro Porro បានតែតបញ្ចូលទីគ្រាប់ទីពីរ ដែលជាគ្រាប់បាល់ដំបូងបង្អស់របស់គេសម្រាប់ក្រុមជម្រើសជាតិ ។

​គ្រាប់បាល់ចុងក្រោយនៅជិតបញ្ចប់ការប្រកួត នាទីទី ៨៩ Oyarzabal ដដែល រកបានគ្រាប់បាល់ទីពីររបស់ខ្លួន និងជាគ្រាប់ទី ៤ របស់គេនៅក្នុងព្រឹត្តិការណ៍នេះ បន្ទាប់ពីទទួលបាល់យ៉ាងស្អាតពី Cucurella ស៊ុតបញ្ចូលទី។

នៅក្នុងការប្រកួតនេះ អេស្ប៉ាញធ្វើបានយ៉ាងល្អ ដោយមិនបានបណ្តោយឱ្យក្រុមអូទ្រីសមានឱកាសស៊ុតចំគោលដៅ សូម្បីតែមួយជើងឡើយ ខណៈអ្នកចាំទី Unai Simón បានបន្តរក្សាកំណត់ត្រាមិនធ្លាយសំណាញ់ទី ៤ ប្រកួតជាប់ៗគ្នា។

​នេះជាជ័យជម្នះក្នុងវគ្គជម្រុះតាមទម្លាក់ លើកដំបូងបង្អស់របស់អេស្ប៉ាញ គិតចាប់តាំងពីពួកគេបានលើកពានរង្វាន់ World Cup ក្នុងឆ្នាំ ២០១០ មកម្ល៉េះ។ តាមរយៈជ័យជម្នះនេះ អេស្ប៉ាញនឹងត្រូវឡើងទៅជួបក្រុមខ្លាំង លំដាប់កំពូលនៅវគ្គ ១៦ ក្រុមចុងក្រោយបន្តទៀត។

Most Popular

To Top