កីឡា

Saliba ទទួលបានឳកាស ក្លាយជាកីឡាកររបស់ Real Madrid

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា វិរៈបុរសជម្រើសជាតិបារាំង លោក Marcel Desailly បានធ្វើការណែនាំទៅកាន់កីឡាករ William Saliba ថាអាចក្លាយទៅជាកីឡាករ ខ្សែបម្រើល្អជាងគេបំផុត លើលោកប្រសិនបើរូបគេ នឹងទៅចូលរួម Real Madrid។

កីឡាករ Saliba អតីតកីឡាករឆ្នើមរបស់ក្លឹប Chelsea រូបនេះបច្ចុប្បន្នកំពុងទទួលបានឳកាសដើម្បីអាចផ្ទេរទៅចូលរួមក្លឹប Real Madrid ខណៈដែលកំពុងលេងនៅ Arsenal នៅឡើយ។

គួរឲ្យដឹងដែរថាខ្សែការពារវ័យ២៥ឆ្នាំរូបនេះគឺជាកម្លាំងដ៏សំខាន់របស់លោក Mikel Arteta ដើម្បីជួយឲ្យ Arsenal លើកពានរង្វាន់កំពូលអង់គ្លេសកាលពីរដូវកាលមុនក្រោយខកខានអស់រយៈពេលជាច្រើនឆ្នាំ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top