កីឡា

អតីតកីឡាករឆ្នើម World Cup លោក Park Ji-sung នឹងដឹកនាំគណៈកម្មាធិការថ្មី ស្តីពីការកែទម្រង់បាល់ទាត់កូរ៉េខាងត្បូង

កូរ៉េខាងត្បូង៖ មន្ត្រីបាននិយាយកាលពីថ្ងៃសុក្រថា អតីតវីរបុរសបាល់ទាត់កូរ៉េខាងត្បូង FIFA World Cup លោក Park Ji-sung នឹងបម្រើការជាសហប្រធាន នៃគណៈកម្មាធិការថ្មីមួយ ដែលបង្កើតឡើងដោយរដ្ឋាភិបាល ស្តីពីការកែទម្រង់បាល់ទាត់បាល់ទាត់កូរ៉េខាងត្បូង បន្ទាប់ពីក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូង ធ្លាក់វគ្គចែកពូល FIFA World Cup 2026 នេះយោងតាមការចេញផ្សាយពីគេហទំព័រ Korea Times ។

ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានប្រកាសពីការបើកដំណើរការគណៈកម្មាធិការនវានុវត្តន៍បាល់ទាត់កូរ៉េ ដោយមានរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងលោក Chae Hwi-young ធ្វើជាប្រធានរួមគ្នា។

យោងតាមក្រសួងបាននិយាយថា គណៈកម្មាធិការនេះក៏បានតែងតាំងសមាជិកចំនួន ៧ នាក់ រួមទាំងលោក Ryu Seung-min ប្រធានគណៈកម្មាធិការកីឡា និងអូឡាំពិកកូរ៉េ លោក Kim Seung-hee នាយកប្រតិបត្តិនៃសមាគមបាល់ទាត់កូរ៉េ (KFA) និងអតីតកីឡាករក្រុមជម្រើសជាតិពីររូបគឺលោក Lee Young-pyo និងលោក Park Joo-ho។

ក្រសួងបានបន្តថា គណៈកម្មាធិការនេះនឹងធ្វើការពិភាក្សាយ៉ាងទូលំទូលាយលើវិធានការដែលអាចជួយជំរុញការប្រកួតប្រជែងជាសកលរបស់បាល់ទាត់កូរ៉េ និងគ្របដណ្តប់លើវិស័យដូចជា អភិបាលកិច្ចបាល់ទាត់ ការអភិវឌ្ឍយុវជន និងការទទួលយកបច្ចេកវិទ្យាចុងក្រោយបំផុត។

គណៈកម្មាធិការនេះត្រូវបានដាក់បញ្ចូលគ្នា បន្ទាប់ពីការធ្លាក់ចេញពី FIFA World Cup បន្ទាប់ពីវគ្គចែកពូលដំបូង។ កាលពីដើមសប្តាហ៍នេះ លោក Chae បានប្រកាសពីផែនការសម្រាប់ក្រសួងដើម្បីធ្វើសវនកម្មលើប្រតិបត្តិការនៅ KFA និងចេញផ្សាយឯកសារសដោយផ្អែកលើការរកឃើញរបស់ខ្លួន។

KFA ត្រូវបានគេរិះគន់ចំពោះដំណើរការមិនច្បាស់លាស់របស់ខ្លួនក្នុងការជួលគ្រូបង្វឹកក្រុមជម្រើសជាតិលោក Hong Myung-bo កាលពី២ឆ្នាំមុន ផ្តល់ឱកាសលើកទី២ដល់គាត់ បន្ទាប់ពីគាត់បរាជ័យក្នុងការនាំកូរ៉េចេញពីវគ្គចែកពូលនៅព្រឹត្តិការណ៍ World Cup 2014។ លោក Hong បានលាលែងពីតំណែងបន្ទាប់ពីការធ្លាក់ចេញពីក្រុម។

លោក Park បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយក្រសួងថា ជាមួយនឹងគណៈកម្មាធិការនេះ យើងនឹងព្យាយាមបង្កើតទិសដៅថ្មីសម្រាប់បាល់ទាត់កូរ៉េ និងកសាងអនាគតសម្រាប់ការរីកចម្រើនប្រកបដោយចីរភាព។

ក្រសួងបានបញ្ជាក’ថា លោក Chae ថ្មីៗនេះបានជួបជាមួយអ្នកជំនាញបាល់ទាត់ និងមន្ត្រីឧស្សាហកម្ម ដើម្បីប្រមូលមតិរបស់ពួកគេអំពីរបៀបកែលម្អបាល់ទាត់កូរ៉េ ។
លោក Chae បាននិយាយថា ខ្ញុំនឹងផ្តល់ការគាំទ្រចាំបាច់ទាំងអស់ ដើម្បីធានាថា ចក្ខុវិស័យសម្រាប់បាល់ទាត់កូរ៉េ នឹងត្រូវបានបង្កើតឡើងដោយអ្នកជំនាញដែលគួរឲ្យទុកចិត្ត ហើយនឹងត្រូវបានអនុវត្តនៅលើទីលាន៕

Most Popular

To Top