កីឡា

ក្ដីស្រមៃ របស់គ្រូបង្វឹកថ្មី ដ៏ល្បីឈ្មោះ លោកCarlo Ancelotti ត្រូវរលាយ ! ប្រេស៊ីលហាលអាវត្រឹមវគ្គ ១៦ ក្រុមក្រោមថ្វីជើងន័រវែស

ក្ដីសង្ឃឹមដ៏ធំធេងរបស់លោក Carlo Ancelotti ក្នុងការដឹកនាំក្រុមសំបាប្រេស៊ីល ទៅរកពានរង្វាន់ World Cup លើកទី៦ បានជួបការខកចិត្តយ៉ាងខ្លាំង បន្ទាប់ពីត្រូវក្រុមន័រវែស បំបាក់ក្នុងលទ្ធផល ២-១ ក្នុងវគ្គ ១៦ ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ FIFA World Cup 2026 ។

​គ្រូបង្វឹកដ៏ជោគជ័យជនជាតិអ៊ីតាលីរូបនេះ ដែលត្រូវបានតែងតាំងឡើង មកដើម្បីស្រោចស្រង់ និងនាំប្រេស៊ីលត្រឡប់ទៅរកភាពខ្លាំងបំផុត នៅលើកំពូលតារាងវិញនោះ មិនអាចទប់ទល់នឹងទម្រង់លេងដ៏មុតស្រួច របស់ខ្សែប្រយុទ្ធ Erling Haaland ដែលបានស៊ុតបញ្ចូលទី ២ គ្រាប់នៅចុងវគ្គទីពីរបានឡើយ។

ទោះបីជាមានការស៊ុតបាល់ប៉េណាល់ទីពីសំណាក់កីឡាករ Neymar នៅនាទីចុងក្រោយក៏ដោយ ក៏វាមិនទាន់គ្រប់គ្រាន់ក្នុងការជួយសង្គ្រោះក្រុមរបស់លោក Ancelotti នោះដែរ។

​ការបរាជ័យនេះបានធ្វើឱ្យយុទ្ធនាការ World Cup លើកដំបូងរបស់លោក Ancelotti ជាមួយក្រុមជម្រើសជាតិប្រេស៊ីលត្រូវបញ្ចប់ទាំងបង្ខំត្រឹមវគ្គនេះ ដែលជាការធ្លាក់ចេញពីព្រឹត្តិការណ៍ដ៏លឿនបំផុតមួយរបស់ក្រុមប្រេស៊ីល បង្កើតជាសម្ពាធយ៉ាងខ្លាំងដល់អនាគតនៃការដឹកនាំរបស់លោក ទោះបីជាទើបតែមានការបន្តកិច្ចសន្យារហូតដល់ឆ្នាំ ២០៣០ ក៏ដោយ។

Most Popular

To Top