កីឡា

អង់គ្លេសទម្លាក់ ម៉ិកស៊ិកឡើងទៅវគ្គ ៨ ក្រុមចុងក្រោយ World Cup 2026

អង់គ្លេសបានកក់កៅអីឡើងទៅវគ្គ៨ ក្រុមចុងក្រោយ នៅក្នុងព្រឹត្តិការណ៍ FIFA World Cup 2026 ក្រោយពីបានយកឈ្នះលើក្រុមម្ចាស់ផ្ទះម៉ិកស៊ិកក្នុងលទ្ធផល ៣ ទល់នឹង ២ យ៉ាងស្វិតស្វាញនៅកីឡដ្ឋាន Estadio Azteca។

​គ្រាប់បាល់របស់អង់គ្លេស រកបានដោយខ្សែបម្រើ Jude Bellingham ២ គ្រាប់ម្នាក់ឯង នាទី ៣៦ និង ៣៨ និងគ្រាប់បាល់ពិន័យប៉េណាល់ទីដោយប្រធានក្រុម Harry Kane នាទី ៦០។

​គ្រាប់បាល់របស់ម៉ិកស៊ិក រកបានដោយ Julián Quiñones នាទី ៤២ និងការទាត់ប៉េណាល់ទីរបស់ Raúl Jiménez នាទី ៦៩។

​ខ្សែការពារអង់គ្លេស Jarell Quansah ទទួលបានកាតក្រហមបណ្តេញចេញពីការប្រកួតនៅនាទី ៥៤ ដែលធ្វើឱ្យអង់គ្លេសត្រូវលេងសល់សមាជិក ១០ នាក់។

​ជ័យជម្នះនេះបានធ្វើឱ្យម៉ិកស៊ិកស្គាល់រសជាតិ ចាញ់ជាលើកដំបូងនៅក្នុងទឹកដីរបស់ខ្លួនក្នុងប្រវត្តិសាស្ត្រ World Cup ហើយអង់គ្លេសនឹងត្រូវបន្តទៅជួប ក្រុមជម្រើសជាតិន័រវែសនៅវគ្គបន្ទាប់។

Most Popular

To Top