យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា ក្លឹបយក្សអេស្បាញ Real Madrid បានប្រកាសអះអាងហើយថា បានចុះហត្ថលេខាក្នុងការនាំយកកីឡាករ ខ្សែការពារឆ្នើមម្នាក់មករួមក្លឹប ។
កីឡាករខ្សែការពារហូឡង់ Denzel Dumfries នឹងមកចូលរួមក្លឹប នៅរដូវកាលក្រោយក្នុងតម្លៃខ្លួន ប្រមាណជា២០លានអឺរ៉ូ ជាមួយនឹងកុងត្រា ដែលមានរយៈពេលទៅដល់៤ឆ្នាំ។
ការមកដល់ទឹកដី Real Madrid នេះកីឡាករនេះនឹងជាន់តួនាទីគ្នាជាមួយនឹងកីឡាករ Alexander Arnold
ក្នុងពេលដែលកំពុងមានវត្តមានគ្រូបង្វឹកថ្មីគឺលោក Jose Mourinho៕
ប្រែសម្រួល៖ស៊ុនលី
