យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាកីឡាករខ្សែប្រយុទ្ធ Victor Osimhen ឆ្លើយតបទៅនឹងដំណឹងថាចូលរួម
ជាមួយនឹងក្លឹប Barcelona នោះបានចេញមកបដិសេធហើយអំពីលទ្ធភាពមួយនេះ។
កីឡាករខ្សែប្រយុទ្ធនេហ្ស៊ីរីយ៉ារូបនេះបច្ចុប្បន្នកំពុងលេងឲ្យក្លឹបតួគី Galatasaray និងជាប់ឈ្មោះជាកីឡាករដែលរកគ្រាប់បាល់បានច្រើន
ជាងគេកាលពីរដូវកាលកន្លងមកផង។
យ៉ាងណាក្តីកីឡាករផ្ទាល់បានចេញមកបដិសេធមិនមានបំណងចង់ផ្ទេរទៅចូលរួម Barcelona នោះឡើយនិងបញ្ជាក់អំពីការប្តេជ្ញាចិត្តចំពោះ
ក្លឹប Galatasaray នៅឡើយ។
គួរឲ្យដឹងដែរថាកាលពីរដូវកាលមុនខ្សែប្រយុទ្ធកំពស់ខ្ពស់រូបនេះរកបាន២២គ្រាប់និងជួយមិត្តរួមក្រុមរកបាន៨គ្រាប់ផងនៅគ្រប់ការប្រកួតទាំង
អស់របស់ក្រុម៕
ប្រែសម្រួល៖ស៊ុនលី
