កីឡា

ជនបរទេស និងអ្នកទេសចរ អបអរសាទរ Messi ពេញមួយយប់ ក្នុងតំបន់ Old Quarter នៃទីក្រុងហាណូយ

ទីក្រុងហាណូយ ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា អ្នកគាំទ្របាល់ទាត់រាប់រយនាក់ បានប្រមូលផ្តុំគ្នា នៅចំណុចប្រសព្វ Ta Hien-Hang Buom នៃទីក្រុងហាណូយ កាលពីយប់ថ្ងៃចន្ទ ដើម្បីអបអរសាទរជ័យជម្នះ ៣-២ ដ៏គួរឲ្យរំភើបរបស់អាហ្សង់ទីនលើប្រទេសអេហ្ស៊ីប ដែលបំពេញតំបន់នោះ ដោយការស្រែកហ៊ោ និងការអបអរសាទរ។

នៅម៉ោងប្រហែល ១១ យប់ ថ្ងៃទី ៧ ខែកក្កដា បារមួយ នៅលើផ្លូវ Hang Buom ពោរពេញទៅដោយអ្នកគាំទ្រ រាប់រយនាក់បានប្រមូលផ្តុំគ្នា ដើម្បីទទួលទានអាហារ និងទស្សនាការប្រកួតអាហ្សង់ទីន-អេហ្ស៊ីប ក្នុងវគ្គ ១៦ ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ World Cup នៅលើអេក្រង់យក្ស។

ហ្វូងមនុស្ស ដែលភាគច្រើនជាជនបរទេស និងអ្នកទេសចរអន្តរជាតិ បានបង្កឱ្យមានបរិយាកាស World Cup ដ៏រស់រវើកនៅក្នុងចំណុចកណ្តាលនៃតំបន់ Old Quarter នៃទីក្រុងហាណូយ។

អ្នកតំណាងបារ SportivO បាននិយាយថា ទីកន្លែងនេះ បម្រើអតិថិជនជាង ១,០០០ នាក់ក្នុងមួយថ្ងៃក្នុងរដូវកាល World Cup ទោះបីជាការប្រកួតជាច្រើន ចាប់ផ្តើមនៅពេលយប់ជ្រៅ ឬពេលព្រឹកព្រលឹមក៏ដោយ ។ អតិថិជនភាគច្រើនជាជនបរទេសដែលរស់នៅក្នុងទីក្រុងហាណូយ និងអ្នកទេសចរអន្តរជាតិ ដែលជាធម្មតាមកដល់ជាក្រុមៗ ដើម្បីមើល និងអបអរសាទរក្រុមរបស់ពួកគេ។

ដើម្បីបង្កើនបទពិសោធន៍ទស្សនា ទីកន្លែងនេះបានវិនិយោគ លើអេក្រង់ LED ដ៏ធំមានគុណភាពបង្ហាញខ្ពស់ និងទទួលបានសិទ្ធិផ្សាយ សម្រាប់ប៉ុស្តិ៍កីឡាដែលបង្ហាញ ការប្រកួត ។ អ្នកគាំទ្របានស្រែកហ៊ោជាបន្តបន្ទាប់ និងស្រែកហៅឈ្មោះក្រុមរបស់ពួកគេ ដែលបង្កើតបរិយាកាសរស់រវើក ចាប់ពីការចាប់ផ្តើមរហូតដល់សំឡេងកញ្ចែបញ្ចប់ ៕

Most Popular

To Top