យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា ក្លឹបបិសាចក្រហម Man UTD ទីបំផុតបានទទួល
ប្រាក់អត្ថប្រយោជន៍មួយចំនួន ហើយពីការលក់កីឡាករ ខ្សែប្រយុទ្ធ Mason Greenwood ចេញទៅតួគី។
ក្លឹបបារាំង Marseille បានសម្រេចចិត្ត ក្នុងការលក់កីឡាកររូបនេះ ទៅចូលរួមក្លឹបតួគី Fenerbahce ក្នុងតម្លៃ
ខ្លួនប្រមាណជា៣៩លានអឺរ៉ូដោយក្នុងនោះប្រាក់មួយ ចំណែកនឹងត្រូវបានទទួលដោយក្លឹប ដើមបិសាចក្រហម Man UTD
ផងដែរ។
កីឡាករវ័យ២៤ឆ្នាំរូបនេះបានសម្រេចចិត្ត ក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដែលមានរយៈពេល៤ឆ្នាំនៅតួគី។
គួរឲ្យដឹងដែរថាក្នុងលក្ខខណ្ឌដែល Man UTD ធ្លាប់បានលក់កីឡាកររូបនេះ ទៅឲ្យ Marseille នាពេលកន្លងមកគឺ
Man UTD នឹងទទួលបានប្រាក់ចំណែកដល់ទៅ៤០ទៅ៥០ភាគរយ ឬមានន័យថាចន្លោះពី១៩ទៅ២០លានអឺរ៉ូ៕
ប្រែសម្រួល៖ស៊ុនលី
