កីឡា

លោក Infantino ប្រធាន FIFA ចំណាយពេលហោះហើរលើសពី ១០០ ម៉ោង និងចម្ងាយរាប់រយម៉ាយល៍ សម្រាប់ការធ្វើដំណើរ ចូលរួមព្រឹត្តិការណ៍ World Cup

ញូវយ៉ក ៖ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា លោក Gianni Infantino ប្រធានសហព័ន្ធកីឡាបាល់ទាត់ពិភពលោក “FIFA” បានចំណាយពេលវេលាហោះហើរដ៏ច្រើនបំផុត ក្នុងអំឡុងពេលព្រឹត្តិការណ៍ការប្រកួត កីឡាបាល់ទាត់ពិភពលោកឆ្នាំ២០២៦  “World Cup 2026”ដែលជាព្រឹត្តិការណ៍ដ៏ឆ្ងាយបំផុតនៃការប្រកួត ដោយជើងហោះហើរច្រើនជើងក្នុងមួយថ្ងៃតែមួយ គឺចម្ងាយជិត ៦០,000 ម៉ាយលើសពី ១០០ ម៉ោងនៅលើអាកាស ។

លោកបានធ្វើដំណើរឆ្លងកាត់អាមេរិកខាងជើង សម្រាប់ការប្រកួត កិច្ចប្រជុំ និងការបង្ហាញខ្លួនផ្សេងទៀត ក្នុងអំឡុងពេលនៃការប្រកួត បានធ្វើឡើងនៅប្រទេសចំនួន៣ ទីក្រុងចំនួន ១៦ និងតំបន់ពេលវេលាចំនួន៤ ហើយបានបញ្ចប់ដោយការប្រកួតផ្តាច់ព្រ័ត្រ នៅថ្ងៃអាទិត្យនៅរដ្ឋ New Jersey ។

ដើម្បីតាមដានការធ្វើដំណើរ របស់លោក សារព័ត៌មាន Associated Press បានវិភាគកំណត់ហេតុហោះហើរ សម្រាប់យន្តហោះអាជីវកម្មឯកជន ដែលប្រើប្រាស់ដោយ លោក Infantino ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ រួមជាមួយនឹងរូបភាព ដែលថតដោយអ្នកថតរូប AP និងរូបភាពបានបង្ហោះ នៅលើបណ្តាញសង្គម Instagram ដោយ FIFA និងប្រធានស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោកផ្ទាល់។ ការវិភាគបង្ហាញថា នៅពេលអាហ្សង់ទីន ឬអេស្ប៉ាញក្លាយជាជើងឯក លោកនឹងបានហោះហើរឆ្ងាយ។

ការទទួលបានយន្តហោះ Gulfstream G650 ពីកងនាវារបស់រដ្ឋាភិបាលកាតា បានធ្វើឱ្យការហោះហើរដ៏អស្ចារ្យរបស់លោក Infantino អាចធ្វើទៅបាន។ យន្តហោះនេះត្រូវបានដំណើរការដោយផ្នែកជួលឯកជនរបស់ក្រុមហ៊ុនអាកាសចរណ៍ Qatar Airways ដែលជាអ្នកឧបត្ថម្ភព្រឹត្តិការណ៍ World Cup។

នេះបើយោងតាមគេហទំព័រតាមដានជើងហោះហើរ FlightAware បាននិយាយថា ចាប់តាំងពីការហោះហើរនៅថ្ងៃទី ៩ ខែមិថុនា ពីទីក្រុង Los Angeles ទៅកាន់ទីក្រុង Mexico City មុនការប្រកួតបើកឆាកនៃការប្រកួត យន្តហោះនេះបានហោះហើរជាមធ្យមច្រើនជាងមួយជើងក្នុងមួយថ្ងៃ ហើយក្នុងរយៈពេលជាច្រើនថ្ងៃបានហោះហើរច្រើនជាង ៣ ជើង។

រួមជាមួយនឹងការចូលរួមការប្រកួត ផែនការធ្វើដំណើររបស់លោក Infantino រួមមានការឈប់នៅទីក្រុងញូវយ៉កសម្រាប់ការសម្ភាសន៍នៅលើ Fox & Friends និងនៅទីក្រុង Miami សម្រាប់កិច្ចប្រជុំកំពូល FIFA ដែលមានការចូលរួមពីតំណាងមកពីសមាគមសមាជិកចំនួន ២១១ របស់អង្គការ។ លោកក៏បានហោះហើរទៅកាន់ទីក្រុង Doha ដើម្បីចូលរួមពិធីបុណ្យសពរបស់អតីតអធិរាជកាតា មុនពេលត្រឡប់ទៅអាមេរិកវិញទាន់ពេលវេលាសម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup ៕

Most Popular

To Top