កីឡា

លោក ហែម គីរី ៖ ការប្រកួតកីឡាហែលទឹកកុមារ ស.ក.ខ.ក លើកទី៣ ឆ្នាំ២០២៦មានអត្តពលិកជាកុមារ ១៣៨ នាក់ចូលរួមលើសពីការរំពឹងទុក

ភ្នំពេញ ៖ លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធកីឡាក្នុងទឹកកម្ពុជា បានប្រាប់ឲ្យដឹថា “ការប្រកួតហែលទឹកកុមារ ស.ក.ខ.ក (3rd CAF Children Swimming Competition 2026) ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ នេះមានកីឡាករ-កីឡាការិនីជាកុមារបានចូលរួម ១៣៨ នាក់មានការកើនឡើងលើសពីការរំពឹងទុក ក្រោមគំនិតផ្តួចផ្តើមរបស់លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) ប្រធានសហព័ន្ធកីឡាក្នុងទឹកកម្ពុជា។

លោកបានឡើងក្នុងឱកាសការប្រកួតហែលទឹកកុមារ ស.ក.ខ.ក ( CAF children Swimming Competition ) មានក្រុមកុមារា-កុមារីជាក្រុមកីឡាករ-កីឡាការិនី ១៣៨នាក់ រៀបចំដោយសហព័ន្ធកីឡាក្នុងទឹកកម្ពុជានាថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ នៅអាងហែលទឹកនៃពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។

លោកអគ្គលេខាធិការបានបន្តថា ក្នុងគោលបំណងផ្តល់ឱកាសដល់ក្រុមកុមារា -កុមារីដែលបានហ្វឹកហាត់ជាមួយគ្រូបង្វឹកសហព័ន្ធ នៅអាងហែលទឹកនៃពហុកីឡដ្ឋានជាតិ និងតាមសាលារៀនឯកជនអន្តរជាតិ ព្រមទំាងក្លិបកីឡាហែលទឹកនានាសហព័ន្ធខ្មែរកីឡាហែលទឹក បានបង្កើតកម្មវិធី ។ ការប្រកួតខាងលើកនេះមិនផ្តោតទៅលើការឈ្នះចាញ់ឡើយ អ្វីដែលសំខាន់បំផុត គឺកាចូលរួមកុមារា -កុមារីឲ្យបានច្រើន ជាពិសេសទំាងអាណាព្យាបាល និងក្រុមកុមារា-កុមារីជាក្រុមកីឡាករ-កីឡាការិនី ព្រោះលោកចង់ឲ្យអាណាព្យាបាលបានមើលឃើញសមត្ថភាពកូនៗ និងលើកទឹកចិត្តកូនៗ ។

លោកបានបន្ថែមថា ការប្រកួតនេះបានជួយឲ្យក្រុមកុមារា-កុមារីជាក្រុមកីឡាករ-កីឡាការិនីយល់ដឹងកាន់តែច្បាស់ពីរបៀបប្រកួត និងការផ្តល់កម្លាំងចិត្ត។ ការប្រកួតបែបនេះជាឱកាសសម្រាប់សហព័ន្ធក្នុងការពិនិត្យមើលសមត្ថភាពក្រុមកីឡាករ-កីឡាការិនីហែលទឹកវ័យក្មេងដែលធនធានពិសេសនាពេលអនាគត។

ការប្រកួតខាងលើនេះធ្វើឡើងបង្កើតភាពសប្បាយរីករាយរវាងកីឡាករ-កីឡាការិនីហែលទឹកវ័យក្មេង អាណាព្យាបាល និងគ្រូបង្វឹក ហើយការចេះហែលទឹក គឺជាការចេះជួយសង្គ្រោះកូនរបស់អាណាព្យាបាលគ្រប់រូប ពីព្រោះប្រសិនបើមិនចេះហែលទឹកធ្វើឲ្យកូនមានគ្រោះថ្នាក់ជាច្រើនដូចជា ការធ្វើដំណើរតាមទឹក និងលេងទឹកក្តី បើចេះហែលទឹកនឹងមានសុវត្ថិភាពខ្ពស់៕

Most Popular

To Top