ទីក្រុងអ៊ូលានបាទ័រ, ប្រទេសម៉ុងហ្គោលី៖ លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) និងប្រធានសហព័ន្ធ កីឡាតេក្វាន់-ដូITFកម្ពុជា ការប្រកួតកីឡាតេក្វាន់ដូនាថ្ងៃដំបូង នៅក្នុងព្រឹត្តិការណ៍ប្រកួតជាអន្តរជាតិលើទឹកដីនៃប្រទេសម៉ុងហ្គោលី នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ នេះ បានបញ្ចប់ទៅដោយជោគជ័យ និងទទួលបានលទ្ធផលយ៉ាងផ្លែផ្កាជាទីមោទនៈ ដោយក្រុមកីឡាករ-កីឡាការិនីកម្ពុជា ដណ្តើមបានមេដាយជូនជាតិសរុបចំនួន ៨ គ្រឿង (មេដាយមាស ២, មេដាយប្រាក់ ៣ និងមេដាយសំរឹទ្ធ ៣) លើបណ្តាវិញ្ញាសាផ្សេងៗគ្នា។

ជ័យលាភី និងសមិទ្ធផលដ៏ត្រចះត្រចង់នាថ្ងៃបើកឆាកនេះ ត្រូវបានក្រុមកីឡាករ-កីឡាការិនី ប្រតិភូដឹកនាំ និងគ្រូបង្វឹកទាំងអស់ ចាត់ទុកជា «កាដូ និងសារជូនពរដ៏ថ្លៃថ្លា» ចេញពីបេះដូងដើម្បីចូលរួមអបអរសាទរ ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃ ទិវាខួបកំណើតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ នេះ។
តារាងសង្ខេបលទ្ធផល និងម្ចាស់ជ័យលាភីនាថ្ងៃទី១៖

១. វិញ្ញាសាប្រកួតតាមកម្រិតអាយុ និងខ្សែក្រវាត់
- មេដាយមាស (២ គ្រឿង)៖
- កីឡាករ ស៊ីវ សិរីបុត្រ ទទួលបានមេដាយមាស (កម្រិតអាយុ ១១-១៣ ឆ្នាំ | ខ្សែក្រវ៉ាត់ ក្រហម)
- កីឡាករ សិរី រតនាវង្ស ទទួលបានមេដាយមាស (កម្រិតអាយុ ៨-១០ ឆ្នាំ | ខ្សែក្រវ៉ាត់ ខៀវ)
- មេដាយប្រាក់ (១ គ្រឿង)៖

- កីឡាករ ឌីម ឆាយគុណថាវរ: ទទួលបានមេដាយប្រាក់ (កម្រិតអាយុ ៨-១០ ឆ្នាំ | ខ្សែក្រវ៉ាត់ បៃតង)
មេដាយសំរឹទ្ធ (២ គ្រឿង)៖ - កីឡាករ សិរី នុរក្សពង្ស ទទួលបានមេដាយសំរឹទ្ធ (កម្រិតអាយុ ១១-១៣ ឆ្នាំ | ខ្សែក្រវ៉ាត់ ក្រហម)
- កីឡាករ ឡេង ឆកិត្យា ទទួលបានមេដាយសំរឹទ្ធ (កម្រិតអាយុ ៨-១០ ឆ្នាំ | ខ្សែក្រវ៉ាត់ បៃតង)
២. វិញ្ញាសាវាយបំបែក ក្តា (Power Breaking)

- មេដាយប្រាក់ (២ គ្រឿង)៖
- កីឡាករ នេត្រ ហាកលី ទទួលបានមេដាយប្រាក់ លើវិញ្ញាសា Power Breaking បុរស (ឯកត្តជន)
- កីឡាការិនី លឹម ខេង ទទួលបានមេដាយប្រាក់ លើវិញ្ញាសា Power Breaking នារី (ឯកត្តជន)

- មេដាយសំរឹទ្ធ (១ គ្រឿង)៖
- ក្រុមកីឡាការិនី Power Breaking ទទួលបានចំណាត់ថ្នាក់លេខ ៣ (មេដាយសំរឹទ្ធ) លើវិញ្ញាសា Power Breaking ក្រុមនារី
ស្មារតីតស៊ូ និងលទ្ធផលដ៏គាប់ប្រសើរនៅលើសង្វៀនអន្តរជាតិនេះ គឺជាប្រភពថាមពលយ៉ាងធំធេង និងជាមោទនភាពសម្រាប់ប្រតិភូកីឡាកម្ពុជាទាំងមូល។ ប្រតិភូ និងក្រុមកីឡាករ-កីឡាការិនីទាំងអស់ សូមគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន អាយុយឺនយូរ និងទទួលបានជោគជ័យគ្រប់ភារកិច្ច ដើម្បីបន្តដឹកនាំ និងជាឃឿនការពារសន្តិភាព និងការអភិវឌ្ឍសម្រាប់ជាតិមាតុភូមិ។

សូមបន្តរង់ចាំតាមដាន និងគាំទ្រលទ្ធផលនៃការប្រកួតនាថ្ងៃបន្តទៀត!







