កីឡា

គណៈកម្មការរៀបចំការប្រកួត និងក្លិបហាវ៉ៃ អូឡាំពិកប្រកាសរៀបចំការ​ ប្រកួតកីឡាវាយកូនឃ្លីលើតុ ជើងឯកយុវជន-នារី ឆ្នាំ២០២៦ចុងខែសីហា

ភ្នំពេញ៖ គណៈកម្មការរៀបចំការប្រកួត និងក្លិបហាវ៉ៃ អូឡាំពិក បានប្រកាសរៀបចំការប្រកួតកីឡាវាយកូនឃ្លីលើតុជើងឯក យុវជន-នារី ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ នៅក្លិបហាវ៉ៃ អូឡាំពិក ស្ថិតក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ សូមសមាគម ក្លិប និងមហាជនដែលស្នេហាវិស័យ កីឡាវាយកូនឃ្លីលើតុ ការប្រកួតក្រោម ការសហការរវាងគណៈកម្មការរៀបចំការប្រកួត ក្លិបហាវ៉ៃ អូឡាំពិក និងសហព័ន្ធកីឡាកីឡា វាយកូនឃ្លីលើតុកម្ពុជា ។

ការប្រកួតលើវិញ្ញាសាឯកត្តជន៖ កីឡាករ-កីឡាការិនីវាយកូនឃ្លីលើតុ អាយុ១៩ ឆ្នាំចុះ ឆ្នាំកំណើតក្នុងឆ្នាំ២០០៧)។ចំណែកលក្ខខណ្ឌនៃការចូលរួមប្រកួត៖កីឡាករ-ការិនីទាំងអស់ ត្រូមានអាយុ១៩ចុះក្រោម (ក្នុងឆ្នាំកំណើត ២០០៧ឡើងទៅ) និងចំនួនកីឡាករ-កីឡាករការិនី បិទត្រឹម ចំនួន ៣២នាក់។

រូបមន្តនៃការប្រកួត៖ដំណាក់កាលទី១ វិលជុំក្នុងពូល បែងចែកជា ៨ ពូល ក្នុង១ពូល មានចំនួន៤នាក់ (បញ្ជាក់៖ ក្នុង១ពូល យក ២ នាក់ ចំណាត់ថ្នាក់លេខ១ និងលេខ២ ក្នុងពូល ចូលក្នុងដំណាក់កាលទី២ ដើម្បីខ្វែង ជម្រុះ។ គ្រប់ការប្រកួតទាំងអស់ ប្រកួត ៥សិត (ឈ្នះ៣សិត មុន ជាអ្នកឈ្នះ) ។ ការប្រកួតខ្វែង ជម្រុះ កីឡាករ-កីឡាការិនីចំណាត់ថ្នាក់លេខ២ ក្នុងពូល ត្រូវធ្វើការចាប់ ឆ្នោត ប្រកួតជាមួយ អ្នកចំណាត់ថ្នាក់លេខ១ ក្នុងពូល។ ចំពោះដំណាក់កាលទី២ ជម្រះ រហូតដល់ ចំណាត់ថ្នាក់លេខ១ លេខ២ និង លេខ៣ និង ៣ស្ទួន។

Most Popular

To Top