The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា អតីតកីឡាកររបស់បិសាចក្រហម Man UTD ដែលមានឈ្មោះថា Fred បានសម្រេចចិត្តហើយថានឹងវិលត្រឡប់ទៅកាន់ក្លឹបចាស់ដែលធ្លាប់លេងតាំងពីនៅក្មេងវិញ។
បច្ចុប្បន្នកំពុងលេងឲ្យក្លឹបនៅតួគី Fenerbahce កីឡាករ Fred បានព្រមព្រៀងរួចហើយជាមួយនឹងក្លឹបយក្សរបស់ប្រេស៊ីល Atletico Mineiro ដើម្បីត្រឡប់ទៅធ្វើការជាមួយគ្នាឡើងវិញ និងក៏ជាទីកន្លែងដែលកីឡាករ បានចាប់អាជីពដំបូងក្នុងវិស័យបាល់ទាត់ផងដែរ។
ប្រភពដដែលជឿជាក់ថាក្លឹបនៅប្រេស៊ីលនេះនឹងត្រូវបង់ប្រាក់តម្លៃខ្លួនកីឡាករប្រមាណជា២លានអឺរ៉ូក្នុងមួយឆ្នាំសម្រាប់កីឡាករនិងប្រាក់លើកទឹកចិត្ត៥០ម៉ឺនអឺរ៉ូផ្សេង
ទៀតផងដែរ។
កីឡាកររូបនេះធ្លាប់បង្ហាញ ខ្លួនដល់ ចំណុចកំពូលជាមួយនឹងក្លឹបបិសាចក្រហម Man UTD កាលពីចន្លោះឆ្នាំ២០១៨ សរុបចំនួន២០០ដង មុនពេលផ្ទេរទៅតួគីកាលពីឆ្នាំ២០២៥៕
ប្រែសម្រួល៖ស៊ុនលី
