កីឡា

សិក្ខាកាម៩ ប្រទេស ត្រូវបានបំពាក់បំប៉នជំនាញ ចៅក្រមអាជ្ញាកណ្តាលវាយសី ពីសហព័ន្ធវាយសីអាស៊ី ត្រៀមចូលរួមកាត់ក្តី ជើងឯកអាស៊ី អាគ្នេយ៍លើកទី៣

ភ្នំពេញ ៖ មុនព្រឹត្តិការណ៍ប្រកួតកីឡា វាយសីជ្រើសរើសជើង ឯកអាស៊ីអាគ្នេយ៍លើកទី៣ ដែលកម្ពុជាទទួលធ្វើជា ម្ចាស់ផ្ទះចូលមកដល់ សហព័ន្ធកីឡាវាយសីអាស៊ី បានបើកវគ្គបណ្តុះបណ្តាលមន្រ្តីជំនាញ អាជ្ញាកណ្តាលចៅក្រម កីឡាវាយអន្តរជាតិ ដល់សិក្ខាកាម មកពី៩ប្រទេស នៅក្នុងពហុកីឡដ្ឋានមរតកតេជោ ។

លោក កែវ រស់ អគ្គលេខាធិការ សហព័ន្ធកីឡាវាសីកម្ពុជា បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលដែលរៀបចំដោយ សហព័ន្ធកីឡាវាយសីអាស៊ីនេះ មានសិក្ខាកាមចូលរួមចំនួន១៣នាក់ មកពី៩ប្រទេស មានដូចជា កម្ពុជា.វៀតណាម ឥណ្ឌា .មីយ៉ាន់ម៉ា. ឡាវ .ព្រុយណេ .សឹង្ហបុរី.ថៃ.និងហ្វីលីពីន ក្នុងចំណោមនោះមានមន្រ្តីកម្ពុជាពីររូប។ ក្រៅពីសិក្ខាកាមផ្លូវការ សហព័ន្ធកីឡាវាយសីកម្ពុជាក៏បានដាក់មន្រ្តី របស់ខ្លួនចំនួន១០នាក់ ឱ្យចូលរួមវគ្គបំប៉ននេះផងដែរ។ ការដាក់បន្ថែមមន្រ្តី ចូលរួមក្រៅផ្លូវការនេះ ជាការបញ្ជ្រាបចំណេះដឹងឱ្យមន្រ្តី សហព័ន្ធកីឡាវាយសីបានឈ្វេងយល់ អំពីជំនាញអាជ្ញាកណ្តាល ចៅក្រមវាយសីអន្តរជាតិ ជាការត្រៀមលក្ខណៈទុកជាមុន ដើម្បីត្រៀមចូលរួមវគ្គអន្តរជាតិនានា ដែលរៀបចំដោយសហព័ន្ធកីឡាវាយសីអាស៊ី។

លោកអគ្គលេខាធិកា បានពន្យល់ថា មន្រ្តី អាជ្ញាកណ្តាល ចៅក្រម ដែលទទួលបានការបណ្តុះបណ្តាល ដោយសហព័ន្ធ កីឡាវាយសីអាស៊ី ដែលមានសិក្ខាកាមចំនួន១៣នាក់នេះ គឺបានរៀនតាមអនឡាញពីរលើករួចមកហើយ .ហើយក្នុងរយៈពេល៣ថ្ងៃ នៃការបណ្តុះបណ្តាលចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៤ គឺជាការរៀនទ្រឹស្តី និងចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃ២១ ខែ សីហា ជាការអនុវត្តដោយផ្ទាល់នៅលើទីលាន។ ប្រសិនបើអាជ្ញាកណ្តាល ចៅក្រមទាំង១៣នាក់ ត្រូវបានមន្រ្តីសហព័ន្ធកីឡា វាយសីអាស៊ីវាយតម្លៃមានពិន្ទុជាប់ក្នុងវគ្គនេះ គឺពួកគេនឹងជាប់ជាអាជ្ញាកណ្តាល ចៅក្រមអន្តរជាតិទ ទួលស្គាល់ដោយសហព័ន្ធកីឡាវាយសីអាស៊ីទទួលបាន ឱកាសទៅចូលរួមកាត់សេចក្តីការ ប្រកួតអន្តរជាតិនានានៅក្រៅប្រទេស។

សូមបញ្ជាក់ថា ការប្រកួតកីឡាវាសីជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី៣ ដែលកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះនេះ ដំណើរចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែ សីហា ឆ្នាំ២០២៦ នៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ ។ សរុបប្រទេសចូលរួមចំនួន៧រួមមាន កម្ពុជាម្ចាស់ផ្ទះ.វៀតណាម.ឡាវ .ហ្វីលីពីន.ទីម័រ.ព្រុយណេ និងមីយ៉ាន់ម៉ា៕

Most Popular

To Top