ភ្នំពេញ៖ ក្រោយបេសកកម្ម នៃការប្រកួតកីឡាបាល់ទាត់សប្បុរសធម៌ ពានរង្វាន់ដើម្បីកុមារកម្ពុជា រដូវកាលទី៤ ឆ្នាំ២០២៦ អស់រយៈពេល ៧ សប្តាហ៍កន្លងមក ក្លិបបាល់ទាត់វ័យចាស់ K8 បន្តធ្វើការប្រកួតមិត្តភាព កម្តៅសាច់ដុំ ដើម្បីត្រៀមខ្លួន ចូលរួមការប្រកួត កីឡាបាល់ទាត់សប្បុរសធម៌ កីឡាបាល់ទាត់ ពានរង្វាន់វ័យចាស់ និងកីឡាបាល់ទាត់ ពានរង្វាន់មិត្តភាព នាពេលខាងមុនក្នុងឆ្នាំ២០២៦នេះ ។

នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ លោក រិទ្ធ ឌីកា ប្រធានក្លិបកីឡាបាល់ទាត់ វ័យចាស់ K8 ធ្វើការប្រកួតលក្ខណៈមិត្តភាព ដកស្រង់បទពិសោធន៍ជាមួយក្រុមបាល់ទាត់ KAM FC នៅកីឡដ្ឋានមជ្ឈមណ្ឌលកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) ។ ការប្រកួតនេះក្រមកីឡាបាល់ទាត់វ័យចាស់ K8 បានយកឈ្នះលើ ក្រុមបាល់ទាត់ KAM FC ក្នុងលទ្ធផលបច្ចេកទេស៤ ទល់ ២ ។
ក្រុមបាល់ទាត់វ័យចាស់ K8 ក្រោមការដឹកនាំដោយលោក រិទ្ធ ឌីកា ហើយរាល់ការប្រកួតរបស់ក្រុមផ្តោតសំខាន់ សុខភាព រិតចំណងសាមគ្គីភាព និងមិត្តភាពជាមួយក្លឹបនានា ជាពិសេសបានបរិច្ចាគថវិការបស់ក្លឹបជាការរួមចំណែក ជាមួយសប្បុរសជននានាក្នុងកិច្ចការសប្បុរសធម៌នេះ៕





