កីឡា

លោក វ៉ា វណ្ណៈ អគ្គនាយករង​ នៃអគ្គនាយកដ្ឋានកីឡា ដឹកនាំប្រតិភូចូលរួមសិក្ខាសាលាស្តីពី ការរៀបចំក្របខណ្ឌ អភិវឌ្ឍគ្រូបង្វឹក កីឡាថ្នាក់ជាតិ នៅម៉ាឡេស៊ី

ភ្នំពេញ ៖ នាអាកាសយានដ្ឋានអន្តរជាតិតជោ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ក្រសួងអប់រំ យុវជន និងកីឡាត្រូវបានចាត់តាំងឲ្យមន្រ្តីជំនាញកីឡា ២ រូប និងគ្រូបង្វឹកផ្នែកកីឡាយូដូ ១ រូប ទៅចូលរួមសិក្ខាសាលាស្តីពី ការរៀបចំក្របខណ្ឌអភិវឌ្ឍគ្រូបង្វឹកកីឡាថ្នាក់ជាតិ ដែលមាន ៥ ថ្ងៃនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី ។

លោក វ៉ា វណ្ណៈ អគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡា បានមានប្រសាសន៍ថា ទទួលបានការអនុញ្ញាត ពីលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ព្រមទំាងការចង្អុល បង្ហាញពីលោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា បានបញ្ជូនមន្ត្រីជំនាញកីឡា ២ រូប និងគ្រូបង្វឹកផ្នែកកីឡាយូដូ ១ រូប រូបលោកប្រតិភូដឹកនាំលោក យាន គឺស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងលោក ម៉ារ វង្សវិបុល ប្រធានបច្ចេកទេស និង គ្រូបង្វឹក របស់ខេមសហព័ន្ធយូដូ ចូលរួមសិក្ខាសាលាស្តីពី ការរៀបចំក្របខណ្ឌអភិវឌ្ឍ គ្រូបង្វឹកកីឡាថ្នាក់ជាតិ នៅប្រទេសម៉ាឡេស៊ី។

លោកអគ្គនាយករង បានបន្តថា សិក្ខាសាលាស្តីពី ការរៀបចំក្របខណ្ឌអភិវឌ្ឍគ្រូបង្វឹកកីឡាថ្នាក់ជាតិ ស្ថិតក្រោមការសហការរវាងជប៉ុន និងអាស៊ាន នេះឡើង ដើម្បីរៀបចំប្រព័ន្ធស្តង់ដារមួយក្នុងការអភិវឌ្ឍកីឡា ជាពិសេសស្តង់ដារគ្រូបង្វឹកកីឡា ។ កាលពីឆ្នាំកន្លងទៅប្រតិភូបានចូលរួមម្តងរួចហើយ ក្រោយពីត្រឡប់មកវិញ យើងយកក្របខណ្ឌអភិវឌ្ឍគ្រូបង្វឹកកីឡា ថ្នាក់ជាតិជប៉ុន-អាស៊ាន ដោយបានអភិវឌ្ឍជាមួយខេមរសហព័ន្ធយូដូ បង្កើតភាពជាគូមួយ ហៅថា “ម៉ូដែលមួយ” ក្នុងការរៀបចំអភិវឌ្ឍគ្រូបង្វឹកកីឡា ។ យើងបានវិធីសាស្ត្រ ដែលអភិឌ្ឍ ប្រកបដោយប្រសិទ្ធភាព ព្រមទំាងផ្តោតទៅឡើងការលើកកម្ពស់អត្តពលិក បំផុតគំនិតឲ្យអត្តពលិកពិភាក្សា ជាមួយគ្រូបង្វឹកស្វែងរកចំណុចត្រឹមត្រូវ ។

មន្រ្តីជំនាញកីឡា ២ រូប និង គ្រូបង្វឹកផ្នែកកីឡាយូដូ ១ រូបដែលក្រសួងអប់រំ យុវជន និងកីឡាបញ្ជូន ចូលរួមសិក្ខាកាមសាលរួមមាន លោក វ៉ា វណ្ណៈ អគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡា លោក យាន គឺស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងលោក ម៉ារ វង្សវិបុល ប្រធានបច្ចេកទេស និង គ្រូបង្វឹក របស់ខេមសហព័ន្ធយូដូ៕

Most Popular

To Top