ទោះបីជាអាចគ្រប់គ្រង បាលបានទៅដល់៦០ភាគរយ ក្តីក្នុងការប្រកួតកាលពីយប់មិញក្តី ប៉ុន្តែ Liverpool មិនអាចយកបាន៣ពិន្ទុ ពីក្រុមម្ចាស់ផ្ទះ Newcaslteឡើយ។
បញ្ចប់លទ្ធផល៩០នាទីបានត្រឹមតែ២ទល់នឹង២ប៉ុណ្ណោះ ខណៈដែលគ្រាប់បាល់ដំបូងធ្វើបានដោយកីឡាករ Elanga តាំងពីនាទីទី៥ ។ ម្ចាស់ផ្ទះ បន្តរកគ្រាប់បាល់ទី២ នៅនាទីទី៥៧ដោយកីឡាករ Wilock ។ក្រុមភ្ញៀវរកបាន២គ្រាប់ ទាំងប្រផិតប្រផោយនៅនាទីទី៥៦ដោយ Gakpo និង នាទីទី៩០បូក៩ដោយ Szoboszlai។
ប្រកួតយប់មិញនេះក្រុមទាំងពីរបានត្រឹមចែកគ្នា១ពិន្ទុម្នាក់ឈរនៅលេខរៀងទី៩ស្ទួនដូចគ្នាក្នុងតារាងកំពូលអង់គ្លេស៕
ប្រែសម្រួល៖ស៊ុនលី
