យោងតាមការចេញផ្សាយ របស់ The GOal បានឲ្យដឹងថាក្លឹប Newcastle បានកំពុងតែធ្វើការព្យាយាម ក្នុងការបញ្ចប់កុងត្រាថ្មីមួយដើម្បីនាំយកកីឡាករ Nico Gonzalez មករួមក្លឹប។
កីឡាករវ័យ២៤ឆ្នាំដែលកំពុងលេងឲ្យក្លឹប Man City រូបនេះក៏បានបង្ហាញភ្លើងខៀវក្នុងការមកចូលរួមទឹកដី St James’Park ផងដែរដោយក្នុងនោះគេជឿជាក់ថា កុងត្រាជាពាក្យសំដីបាន ធ្វើឡើងហើយរវាងក្លឹប និងកីឡាករជាមួយនឹងតម្លៃខ្លួន ប្រមាណជា៥០លានផោន។
គួរឲ្យដឹងដែរថា Gonzalez ទើបបានមកចូលរួម ក្លឹប Man City កាលពីឆ្នាំទៅប៉ុន្តែបានបង្ហាញខ្លួន ត្រឹមតែ៥៩ដងហើយជឿជាក់ថានឹងមិនស្ថិតនៅក្នុងផែនការថ្មីរបស់ក្រុមសម្រាប់រដូវកាលនេះឡើយក្រោយការដឹកនាំរបស់លោក Enzo Maresca៕
ប្រែសម្រួល៖ស៊ុនលី
