កីឡា

លោកបណ្ឌិត ថោង ខុន ដឹកនាំប្រតិភូ កីឡាបាល់ទាត់ លើតុកម្ពុជា ត្រលប់មកដល់មាតុភូមិវិញ ក្រោយបញ្ចប់ ការប្រកួតកីឡា អាស៊ី លើកទី២០ នៅជប៉ុន

ខេត្តកណ្តាល ៖ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា អញ្ជើញដឹកនាំប្រតិភូ កីឡាបាល់ទាត់លើតុ កម្ពុជាត្រឡប់មកដល់មាតុភូមិវិញ ក្រោយបញ្ចប់បេសកកម្ម របស់ខ្លួនក្នុងព្រឹតិ្តការណ៍ការប្រកួតកីឡាអាស៊ី លើកទី២០ ((The 20th Asian Games 2026) នៅទីក្រុង Aichi-Nagoya ) នៅប្រទេសជប៉ុន នាយប់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ក្នុងឱកាសអញ្ជើញដល់អាកាសយានដ្ឋាន អន្តរជាតិតេជោលោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងម្ចាស់មេដាយសំរិទ្ធ នាយប់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការទទួលស្វាគមន៍ពីសំណាក់ លោក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡា ក្រសួងមហាផ្ទៃ និងលោក ផាត់ បញ្ញាសុជាតក៌ អនុប្រធានមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា។

កីឡាការិនីបាល់ទាត់លើតុជម្រើសជាតិកម្ពុជាដណ្តើមបានមេដាយចំនួន ២ គ្រឿងព្រឹត្តិការណ៍ប្រកួតកីឡាទ្វីបអាស៊ី លើកទី២០ ឆ្នាំ២០២៦ (The 20th Asian Games 2026) នៅទីក្រុង Aichi-Nagoya ប្រទេសជប៉ុន មេដាយសំរឹទ្ធ១គ្រឿង តាមរយៈ កីឡាការិនី យ៉ន សោភ័ណ្ឌរស្មី និងកីឡាការិនី ម៉ី ស្រីមាស លើប្រភេទវិញ្ញាសាគូនារី និងកីឡាការិនី ឌី គឹមយាន ទទួលបានមេដាយសំរឹទ្ធ១គ្រឿង លើវិញ្ញាសាឯកត្តជននារី៕

Most Popular

To Top