កីឡា

គ្រូបង្វឹក អាជ្ញាកណ្តាល និងកីឡាករ ៩នាក់ត្រៀមខ្លួនចូលរួម “SEA Champs 2026 Malaysia” នាពាក់កណ្តាលខែវិច្ឆិកា

ភ្នំពេញ ៖ សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាត្រៀមខ្លួនបញ្ជូនប្រតិភូ គ្រូបង្វឹក អាជ្ញាកណ្តាល និងកីឡាករចំនួន ៩នាក់ ចូលរួមក្នុងព្រឹត្តិការណ័ការប្រកួតកីឡាវាយកូនឃ្លីលើតុជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៦ “SEA Champs 2026 Malaysia” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ីខាងមុខនេះ។

លោក ហេង សុខជាតិ អគ្គលេខាធិការ និងប្រតិភូដឹកនាំក្រុម របស់សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា បានប្រាប់តាមអនឡាញឲ្យដឹងថា សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាបញ្ជូនប្រតិភូ គ្រូបង្វឹក អាជ្ញាកណ្តាល និងកីឡាករចំនួន ០៩នាក់ ចូលរួមការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ ““SEA Champs 2026 Malaysia” ក្នុងនោះរូបលោកជាប្រធានប្រតិភូដឹកនាំក្រុមកីឡាវាយកូនឃ្លីលើតុ លោក ង៉ូយ ប៊ុនថង ជាគ្រូបង្វឹក លោក Abe Junichi ជាគ្រូបង្វឹក លោកស្រី ប៉ាវ សារៀម អាជ្ញាកណ្តាលអន្តរជាតិ លោកស្រី ចាន់ ស្រីពៅ អាជ្ញាកណ្តាលអន្តរជាតិ កីឡាករ សឹង តុលា កីឡាករ ប៊ុន វិសាល កីឡាករ ដុយក្វាំង ប្រាថ្នាម៉ីស្សែល និងកីឡាករ កាង យូឃាង ។

លោកអគ្គលេខាធិការ និងប្រតិភូដឹកនាំក្រុម បានបញ្ជាក់ថា ការប្រកួត“SEA Champs 2026 Malaysia” នេះ កម្ពុជាលេង ៣ វិញ្ញាសារួមមានវិញ្ញាសាវាយជាក្រុម វិញ្ញាសាវាយគូ និងវិញ្ញាសាឯក្កតជន ។ ការប្រកួតមានសារ សំខាន់សម្រាប់ស្ទាប់ស្ទង់ សមត្ថភាពកីឡាករ វាយកូនឃ្លីលើតុ ដែលបានធ្វើការហ្វឹកហាត់អស់រយៈពេលជាច្រើនឆ្នាំ៕
ដោយ៖លី ភីលីព

Most Popular

To Top