កីឡា

យុទ្ធសាស្ត្រកិច្ចសន្យាដ៏ឆ្លាតវៃ លក្ខខណ្ឌទិញត្រឡប់របស់ Liverpool ត្រៀមបំបែកមហិច្ឆតារបស់ Arsenal និង Real Madrid

បរទេស៖ យុទ្ធសាស្ត្រ នៃការដាក់បញ្ចូល លក្ខខណ្ឌពិសេស ដែលអាចទិញត្រឡប់មកវិញ (Rescue clause) ក្នុងតម្លៃ ៥៩,៥ លានផោន បានជួយឱ្យក្រុមហង្សក្រហម Liverpool ស្ថិតក្នុងប្រៀបខ្លាំងបំផុត ដើម្បីនាំយកខ្សែ ការពារ Jarell Quansah របស់ក្លឹប Bayer Leverkusen ត្រឡប់មកវិញ នេះបើយោង តាមចេះផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី៨​ ខែតុលា ឆ្នាំ២០២៦។

ការប្រជែងយ៉ាងក្តៅគគុកពីគូប្រជែងធំៗ៖ ក្លឹបកំពូលៗរួមមាន Arsenal, Chelsea និង Real Madrid សុទ្ធតែបានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការនាំយកកីឡាករអន្តរជាតិអង់គ្លេសវ័យ ២៣ ឆ្នាំរូបនេះ។ Quansah បានចាកចេញពីកីឡដ្ឋាន Anfield ទៅកាន់ក្លឹប Bayer Leverkusen កាលពីឆ្នាំ២០២៥ ហើយបច្ចុប្បន្នបានក្លាយជាកីឡាករដ៏មានសក្តានុពលខ្ពស់ដែលទីផ្សារកំពុងតាមប្រមាញ់។

យោងតាមសារព័ត៌មាន BILD បានរាយការណ៍ថា ក្លឹប Arsenal បានបរាជ័យក្នុងការដាក់សំណើទិញក្នុងតម្លៃ ៥៥ លានផោនកាលពីរដូវក្តៅនេះ ខណៈដែលអធិរាជស Real Madrid ក៏បានចាត់ទុក Quansah ជាគោលដៅនាំចូលចម្បងផងដែរ។ ទោះជាយ៉ាងណា ភាពឈ្លាសវៃក្នុងការរៀបចំកិច្ចសន្យាទុកជាមុនរបស់ Liverpool បានផ្តល់ឱ្យពួកគេ នូវអត្ថប្រយោជន៍ដ៏ធំធេង និងអាចបំផ្លាញផែនការ របស់គូប្រជែងនៅរដូវក្តៅឆ្នាំក្រោយ។

Quansah កំពុងតែបន្តបង្ហាញទម្រង់លេងយ៉ាងលេចធ្លោក្នុងកម្រិតអន្តរជាតិ ដោយបានជាប់ជម្រើសដំបូង ៣ លើក ក្នុងចំណោមការប្រកួត ៤ លើក នៃព្រឹត្តិការណ៍ Nations League សម្រាប់ក្រុមជម្រើសជាតិអង់គ្លេស។

Liverpool បានបញ្ជូលលក្ខខណ្ឌទិញត្រឡប់ (Buy-back clause) នូវអតីតយុវជនថ្នាលរបស់ខ្លួនរូបនេះក្នុងតម្លៃ ៥៩,៥ លានផោន នៅក្នុងកិច្ចសន្យាជាមួយ Leverkusen ដែលមានសុពលភាពរហូតដល់ខែមិថុនា ឆ្នាំ២០២៧។

ថ្លែងប្រាប់សារព័ត៌មាន talkSPORT អ្នកជំនាញបាល់ទាត់អឺរ៉ុបលោក Andy Brassell បានពន្យល់ពីស្ថានភាពនេះថា៖ “ប្រសិនបើ Liverpool សម្រេចចិត្តដំណើរការលក្ខខណ្ឌទិញត្រឡប់នេះ ខ្ញុំមិនគិតថាពួកគេ [Leverkusen] នឹងខកចិត្តនោះទេ ព្រោះវាជាតួលេខទឹកប្រាក់ដ៏ខ្ពស់មួយ។ ប្រសិនបើអ្នកមាន Quansah នៅក្នុងក្រុម អ្នកនឹងមាន ជម្រើសលេងដ៏សម្បូរបែប ព្រោះគាត់ជាកីឡាករដែលពូកែ គ្រប់គ្រងបាល់នៅជាប់ជើង ដែលអាចជួយគាំទ្រ បន្ថែមដល់តំបន់ប្រយុទ្ធ។”

ប្រែសម្រួល៖​ គីរី

Most Popular

To Top