បរទេស ៖ មន្ទីរបញ្ចកោណ នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បាននិយាយថា ខ្លួនដឹងពីសកម្មភាពយោធារបស់ប្រទេសរុស្ស៊ី នៅក្នុងតំបន់អាក់ទិក និងថា ខ្លួនបានប្តេជ្ញាថានឹងការពារ ផលប្រយោជន៍ សហរដ្ឋអាមេរិក នៅក្នុងតំបន់នោះ។ នៅក្នុងអំឡុងសន្និសីទ កាសែតមួយ លេខាធិការព័ត៌មានក្រសួង ការពារជាតិ អាមេរិក លោក John F. Kirby...
បរទេស៖នៅក្នុងអនុស្សរណៈដែលចេញដោយ មន្ទីរបញ្ចកោណនៅថ្ងៃពុធនេះ រដ្ឋមន្ត្រីការពារជាតិអាមេរិកបាននិយាយថា ក្រសួងការពារជាតិគាំទ្រចំពោះបទបញ្ជាប្រតិបត្តិការរបស់សេតវិមាន ដែលចាត់ទុកបញ្ហាបម្រែបម្រួលអាកាសធាតុជាអាទិភាព។ លិខិតមួយរបស់រដ្ឋមន្ត្រីការពារជាតិ តាមសេចក្តីរាយការណ៍ បានធ្វើការណែនាំឲ្យបង្កើតក្រុមការងារផ្នែកអាកាសធាតុ នៅក្នុងក្រសួងការពារជាតិ ដើម្បីសម្របសម្រួលដល់ការឆ្លើយតបរបស់មន្ទីរបញ្ចកោណ ចំពោះបទបញ្ជាប្រតិបត្តិពីលោកប្រធានាធិបតី ចូ បៃដិន ក៏ដូចជាពិធីការតាមដាន ដើម្បីវាស់ស្ទង់ការអនុវត្តតាមគោលដៅស្តីពីអាកាសធាតុនិងថាមពល។ លោករដ្ឋមន្ត្រីការពារជាតិអាមេរិក បាននិយាយប្រាប់ថ្នាក់ដឹកនាំជាន់ខ្ពស់មន្ទីរបញ្ចកោណ និងមេបញ្ជាការនៃទីបញ្ជាការប្រយុទ្ធនៅក្នុងអនុស្សរណៈមួយមានកាលបរិច្ឆេទថ្ងៃទី០៩ ខែមីនាយ៉ាងដូច្នេះថា “បម្រែបម្រួលអាកាសធាតុបង្ហាញការគម្រាមកំហែងកើនឡើង ចំពោះចំណាប់អារម្មណ៍សន្តិសុខជាតិសហរដ្ឋអាមេរិក និងជាឧបសគ្គចំពោះកិច្ចការពារ។...
បរទេស ៖ មន្ទីរបញ្ចកោណ តាមសេចក្តីរាយការណ៍ បាននិយាយនៅសប្ដាហ៍នេះថា យោធាសហរដ្ឋអាមេរិក កំពុងតែមានក្តីសង្ឃឹមថា នឹងដាក់ប្រើប្រាស់អាវុធវាយលុកលឿនជាងសម្លេង នៅពាក់កណ្ដាល ទសវត្សឆ្នាំ២០២០ ។ យោងតាមលោក Mike White ជាប្រធានទទួលបន្ទុកកិច្ចការអាវុធលឿនជាងសម្លេងនៅការិយាល័យអនុរដ្ឋលេខាធិការក្រសួងការពារជាតិផ្នែកស្រាវជ្រាវនិងវិស្វកម្ម ក្រសួងការពារជាតិអាមេរិក ក៏មានផែនការអភិវឌ្ឍប្រព័ន្ធសម្រាប់ការពារប្រឆាំងនឹងអាវុធលឿនជាងសម្លេង ពីពាក់កណ្ដាលទៅចុងទសវត្សឆ្នាំ២០៣០ផងដែរ។ ប្រទេសរុស្ស៊ី និងប្រទេសចិន បានខ្នះខ្នែងបង្កើតប្រព័ន្ធលឿន ជាងសម្លេង...
បរទេស៖ម៉ាស៊ីនយន្តហោះចម្បាំង F-35 កំពុងស្ថិតនៅក្នុងស្ថានភាពផ្គត់ផ្គង់ខ្វះខាត ជាមួយការមិនទាន់មានដំណោះស្រាយ បណ្ដាលឲ្យក្រសួងការពារជាតិសហរដ្ឋអាមេរិក កាត់បន្ថយកាលបរិច្ឆេទនៃការពិព័រណ៍ការហោះហើរ និងចាប់ផ្តើមផែនការសម្រាប់ការខ្វះខាតយ៉ាងយូរបំផុតឆ្នាំ២០២២។ ការិយាល័យយន្តហោះចម្បាំង F-35 របស់ក្រសួងការពារជាតិ នាពេលថ្មីៗនេះ បានធ្វើការណែនាំថា ចំនួន៥ទៅ៦ភាគរយនៃកងយន្តហោះ F-35 របស់សហរដ្ឋអាមេរិក អាចនឹងគ្មានម៉ាស៊ីនអាចយកមកប្រើប្រាស់បាននៅត្រឹមឆ្នាំ២០២២ ហើយរហូតដល់ទៅ២០ភាគរយនៃកងយន្តហោះនោះ អាចនឹងបញ្ឈប់នៅត្រឹមឆ្នាំ២០២៥។ យោងតាមទីភ្នាក់ងារសារព័ត៌មានការពារជាតិ Defence News បានឲ្យដឹងថា...