វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ថា ក្រសួងការពារជាតិ បានប្រកាសកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិក នឹងដាក់ពង្រាយទាហានបន្ថែម ទៅកាន់អឺរ៉ុប ដោយលើកឡើងពីភាពតានតឹង នៅតាមព្រំដែនរបស់ប្រទេសអ៊ុយក្រែន ។ លោក John Kirby អ្នកនាំពាក្យមកពីក្រសួងការពារជាតិ បានលើកឡើងថា ការដាក់ពង្រាយនេះ រួមមានទាហាន ១.០០០នាក់ ដែលបច្ចុប្បន្នមានមូលដ្ឋាន...
ប្រធានាធិបតីរុស្សី លោកពូទីន បានថ្លែងឱ្យដឹងថា សហរដ្ឋអាមេរិក បានអូសទាញប្រទេសរបស់ខ្លួន ចូលទៅក្នុងសង្រ្គាម។ នេះបើតាមការចុះផ្សាយ របស់សារព័ត៍មាន BBC។ ស្របពេលដែលស្ថានភាព នៅក្នុងប្រទេសអ៊ុយក្រែន កាន់តែឡើងតឹងតែង សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ អង្គការណាតូ បានធ្វើការបញ្ជូនទ័ព ទៅកាន់តំបន់អឺរ៉ុបខាងកើត។ សកម្មភាពនេះត្រូវបានលោកពូទីន ចាត់ទុកថាជាការគំរាមកំហែង ដល់សន្តិសុខពិភពលោក។ រុស្សីទើបតែបានបញ្ជូនកងទ័ពជាង ១សែននាក់ ទៅកាន់ព្រំដែនជាប់អ៊ុយក្រែន...
អ.ស.ប៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ថា ឯកអគ្គរដ្ឋទូត នៃអង្គការសហប្រជាជាតិ (អ.ស.ប) របស់ប្រទេសរុស្សី លោក Vassily Nebenzia បានថ្លែងកាលពីថ្ងៃចន្ទថា ប្រទេសរបស់លោក មិនមានគម្រោងការណាមួយឈ្លានពានលើប្រទេសអ៊ុយក្រែន នោះទេ ។ លោកបានថ្លែងថា “ការដាក់ពង្រាយកងទ័ពរបស់រុស្ស៊ី នៅក្នុងទឹកដីរបស់យើងកំពុងធ្វើឱ្យសហការីលោកខាងលិច និងសហរដ្ឋអាមេរិក និយាយថានឹងមានសកម្មភាពយោធាដែលបានគ្រោងទុក...
បរទេស ៖ កងទ័ពរបស់ប្រទេសអ៊ុយក្រែន តាមសេចក្តីរាយការណ៍ នៅថ្ងៃសុក្រម្សិលមិញនេះ បានប្រារព្ធធ្វើការហ្វឹកហាត់ បាញ់ប្រព័ន្ធបាញ់រថក្រោះ ដែលអង់គ្លេស បញ្ជូនឲ្យ ជាផ្នែកនៃកិច្ចប្រឹងប្រែង របស់លោកខាងលិច ដើម្បីជួយអ៊ុយក្រែន ការពារខ្លួនឯង ពីការឈ្លានពានណា មួយរបស់រុស្ស៊ី ។ ប្រទេសរុស្ស៊ី នាពេលថ្មីៗនេះ បានបង្ខំលោកខាងលិចឲ្យចូលពិភាក្សាស្តីពីការទាមទារ របស់ទីក្រុងមូស្គូ ឲ្យមានការធានាសន្តិសុខថ្មីក្នុងតំបន់អឺរ៉ុប តាមរយៈការប្រមូលផ្តុំ...
បរទេស៖ សមាជិកព្រឹទ្ធសភាអាមេរិក គឺលោក Tom Cotton (R-Arkansas) បានប្រាប់ Fox News កាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកគួរតែផ្តល់ជំនួយជាច្រើនដូចជាអាវុធ និងជំនួយការទូត និងហិរញ្ញវត្ថុដល់កោះតៃវ៉ាន់ ដូចដែលខ្លួនមានចំពោះអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Cotton ថា...
គៀវ ៖ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានលើកឡើងថា ទីក្រុងគៀវ គាំទ្រការឆ្លើយតប របស់សហរដ្ឋអាមេរិក ចំពោះសំណើរបស់ទីក្រុងម៉ូស្គូ ស្តីពីការធានាសន្តិសុខទាក់ទងនឹងអ៊ុយក្រែន ។ លោក Kuleba ត្រូវបានដកស្រង់សម្តី ដោយទីភ្នាក់ងារសារព័ត៌មាន Ukrinform ដែលគ្រប់គ្រងដោយរដ្ឋាភិបាល អ៊ុយក្រែនថា “ជំហររបស់អ៊ុយក្រែន ត្រូវបានគេយកមកពិចារណា...
បរទេស៖ ទីប្រឹក្សានយោបាយរបស់ប្រទេសរុស្ស៊ី និងប្រទេសអ៊ុយក្រែន កំពុងតែធ្វើការជួបគ្នា សម្រាប់ជាលើកដំបូង គិតចាប់តាំងពីវិបត្តិជុំវិញព្រំដែន របស់ប្រទេសទាំងពីរ បានចាប់ផ្តើម នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Aljazeera នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២។ កិច្ចពិភាក្សាគ្នា៤ភាគី នៅថ្ងៃពុធក្នុងទីក្រុងប៉ារីសនេះ ក៏នឹងមានការចូលរួមដោយប្រទេសបារាំង និងអាល្លឺម៉ង់ ហើយកិច្ចជំនួបនោះ បង្ហាញពីការប្រើប្រាស់ឡើងវិញ នូវកិច្ចពិភាក្សាដែលគេហៅថា...
បរទេស៖ មន្ទីរបញ្ចកោណ តាមសេចក្តីរាយការណ៍ បាននិយាយថា ខ្លួនបានដាក់ឲ្យកងទ័ពអាមេរិក ចំនួន៨.៥០០ ឲ្យធ្វើការប្រុងប្រៀបខ្ពស់ ដើម្បីបញ្ជូនទៅកាន់តំបន់អឺរ៉ុបភាគខាងកើត ស្របពេលមានភាពតានតឹងកើនឡើង ជុំវិញការប្រមូលផ្តុំយោធារបស់រុស្ស៊ី នៅតាមព្រំដែន ជាប់ប្រទេសអ៊ុយក្រែន។ មន្ត្រីនាំពាក្យ របស់ក្រសួងការពារជាតិ សហរដ្ឋអាមេរិក លោក John Kirby បានមានប្រសាសន៍ ប្រាប់ដល់អ្នកសារព័ត៌មានថា “បទបញ្ជាឲ្យត្រៀមធ្វើការបញ្ជូន” នោះ...
បរទេស៖ យោងតាមការចេញផ្សាយដោយ Independent នៅថ្ងៃចន្ទនេះបានឲ្យដឹងថា អង្គការណាតូ កំពុងរៀបចំកិច្ចការងារ ក្នុងការបញ្ជូនកម្លាំងនាវាចម្បាំង ព្រមទាំងយន្តហោះចម្បាំងជាច្រើនគ្រឿងទៀត ទៅកាន់តំបន់ភាគខាងកើត នៃប្រទេសអ៊ុយក្រែន ក្នុងពេលភាពតានតឹង នៅតែបន្តកើនឡើង នៅឡើយជាមួយនឹងរុស្ស៊ី។ ថ្លែងចំពោះដំណឹងនេះ អគ្គលេខាធិកាអង្គការណាតូ លោក Jens Stoltenberg បានធ្វើការស្វាគមន៍យ៉ាងខ្លាំង ចំពោះកិច្ចការងារនេះហើយ បញ្ជាក់ពីសារៈសំខាន់ នៃធនធានយោធា...
បរទេស៖ ក្នុងបទសម្ភាសន៍មួយ ចេញផ្សាយនៅថ្ងៃសៅរ៍នេះ ក្រោយពីរបីថ្ងៃបន្ទាប់ពីអង់គ្លេស ចាប់ផ្តើមផ្គត់ផ្គង់អាវុធបាញ់យន្តហោះ ឲ្យទីក្រុងគៀវនោះ រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោកស្រី Christine Lambrecht បានមានប្រសាសន៍ថា ទីក្រុងប៊ែកឡាំង សម្រាប់ពេលបច្ចុប្បន្ននេះ នឹងមិនទាន់បញ្ជូនអាវុធឲ្យអ៊ុយក្រែន ដែលកំពុងប្រឈមមុខជាមួយរុស្ស៊ីនោះទេ។ គួរបញ្ជាក់ថា សមាជិកព្រឹទ្ធសភា ក៏បានសន្យាផ្តល់អាវុធឲ្យប្រទេសអ៊ុយក្រែន ដែលអាចនឹងរួមមានទាំងគ្រាប់មីស៊ីល អាវុធធន់ស្រាលនិងទូក ដើម្បីជួយប្រទេសនេះការពារខ្លួន ពីការឈ្លានពានដ៏ខ្លាំងក្លាណាមួយ...