ម៉ុស្គូ៖ ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថា អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) បន្តផ្តល់ជំនួយយោធាដល់អ៊ុយក្រែន ដែលគ្រាន់តែធ្វើឱ្យជម្លោះផ្ទៃក្នុងកាន់តែកើនឡើងក្នុងប្រទេសប៉ុណ្ណោះ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យរបស់ក្រសួងលោកស្រី Maria Zakharova បានលើកឡើងថា “បណ្តាប្រទេសណាតូ កំពុងបង្កើនការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន បណ្តុះបណ្តាលបុគ្គលិកយោធារបស់ខ្លួន ហើយមិនធ្វើបែបនេះក្នុងគោលបំណងរក្សាស្ថិរភាព និងសន្តិសុខនោះទេ ប៉ុន្តែគ្រាន់តែបន្ថែមប្រេងទៅក្នុងភ្លើងតែប៉ុណ្ណោះ” ។ ក្នុងអំឡុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ លោកស្រីបានសម្តែងការព្រួយបារម្ភថា សកម្មភាពទាំងនេះអាចជំរុញប្រទេសអ៊ុយក្រែនចូលទៅក្នុងសង្រ្គាមស៊ីវិលទ្រង់ទ្រាយធំ។ យោងតាមការលើកឡើងរបស់លោកស្រីបានឲ្យដឹងថា...
បរទេស៖ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នៅសៅរ៍សប្ដាហ៍នេះ បាននិយាយថា លោកបាននិយាយប្រាប់ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីនថា ប្រទេសរុស្ស៊ីនឹងបង់តម្លៃខ្ពស់ និងប្រឈមមុខផលវិបាកសេដ្ឋកិច្ចដ៏អាក្រក់ ប្រសិនបើ រុស្ស៊ីហ៊ានបំពានប្រទេសអ៊ុយក្រែន។ លោក បៃដិន បាននិយាយប្រាប់អ្នកសារព័ត៌មាន ពីភាពអាចទៅរួចនៃការបញ្ជូនកងកម្លាំងប្រយុទ្ធជើងគោកអាមេរិក ទៅកាន់ប្រទេសអ៊ុយក្រែន ក្នុងករណីប្រទេសរុស្ស៊ីធ្វើការឈ្លានពាន គឺមិនធ្លាប់លើកយកមកពិភាក្សាគ្នាទេ ប៉ុន្តែសហរដ្ឋអាមេរិកនិងអង្គការណាតូ...
គៀវ៖ ក្រសួងកិច្ចការផ្ទៃក្នុងរបស់អ៊ុយក្រែន បាននិយាយនៅថ្ងៃសៅរ៍ថា សេវាព្រំដែនរបស់ប្រទេសអ៊ុយក្រែន និងស្ថានទូតអាមេរិកនៅទីក្រុងគៀវ បានចាប់ផ្តើមគំនិតផ្តួចផ្តើមមួយដើម្បីពង្រឹងព្រំដែនភាគខាងកើត និងខាងជើងរបស់ប្រទេសអ៊ុយក្រែន ដែលនឹងទទួលបានថវិកាចំនួន 20 លានដុល្លារពីទីក្រុងវ៉ាស៊ីនតោន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមក្រសួងកិច្ចការផ្ទៃក្នុងអ៊ុយក្រែន លើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើហ្វេសប៊ុកថា «សេវាការពារព្រំដែនរដ្ឋនៃប្រទេសអ៊ុយក្រែន និងស្ថានទូតសហរដ្ឋអាមេរិក Kyiv Ukraine បានចាប់ផ្តើមគម្រោងដើម្បីពង្រឹងសន្តិសុខនៃផ្នែកខាងជើង...
បរទេស៖ប្រធានាធិបតីអ៊ុយក្រែន កាលពីថ្ងៃអង្គារម្សិលមិញនេះ បានធ្វើសេចក្តីថ្លែងការណ៍មួយដែលមានន័យ សរសើរខ្លាំងៗទៅលើក្រុមកងកម្លាំងយោធា របស់ប្រទេសហើយបញ្ជាក់ថា កម្លាំងបច្ចុប្បន្នគឺសាកសមនិងគ្រប់គ្រាន់ដើម្បីការពារប្រទេស ពីការប៉ុនប៉ងទាំងឡាយដោយ រុស្សីខណៈភាពតានតឹង កំពុងបន្តកើនឡើងតាមបណ្តោយព្រំដែន។ គួរឲ្យដឹងដែរថាកន្លងមកទាំងមន្ត្រីរដ្ឋាភិបាលអ៊ុយក្រែន និងលោកខាងលិចបានបង្ហាញអំពីការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការកើនឡើងនៃចំនួនកងទ័ពរបស់រុស្សី នៅក្បែរទៅនឹងព្រំដែន ជាមួយនឹងអ៊ុយក្រែនហើយបាន ធ្វើការចោទប្រកាន់ថារុស្សីកំពុងតែត្រៀម ផែនការដើម្បីលុកលុយនាពេលខាងមុខ ទៀតផង។ លោកប្រធានាធិបតី Volodymyr Zelenskyy បានថ្លែងបែបនេះថាកងកម្លាំង របស់អ៊ុយក្រែនមានថាមពល...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បាននិយាយប្រាប់សារព័ត៌មាននៅថ្ងៃពុធនេះថា កិច្ចពិភាក្សាគ្នារវាងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បានធ្វើឲ្យមានការទប់ស្កាត់ និងការបំបាត់ភាពតានតឹង។ ក្នុងប្រតិកម្មដំបូងធ្វើឡើងដោយមន្ត្រីជាន់ខ្ពស់អ៊ុយក្រែនមួយរូប ស្តីពីកិច្ចពិភាក្សាគ្នាកាលពីថ្ងៃអង្គារ រវាងលោក បៃដិន និងលោក ពូទីននោះលោក...
បរទេស ៖ ប្រទេសអ៊ុយក្រែន នៅថ្ងៃសុក្រនេះ បាន ធ្វើការព្រមានថា ប្រទេសរុស្ស៊ីអាច នឹងចាប់ផ្តើមធ្វើការ វាយប្រហារទ្រង់ទ្រាយធំមួយ លើប្រទេសអ៊ុយក្រែន នៅចុងខែមករា ស្របពេល ដែលភាពតានតឹង កំពុងកើនកម្តៅខ្លាំងឡើង ជុំវិញការប្រមូលផ្តុំកងទ័ពរុស្ស៊ី នៅជិតព្រំដែននៃទីក្រុងកៀវ ។ តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន BARRON’S នៅថ្ងៃទី០៣...
បរទេស៖ មុននេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា ការបង្កហេតុរបស់ទីក្រុងគៀវ ក្នុងការធ្វើឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរឡើងដោយចេតនានៅ Donbass គឺជាបញ្ហាដែលត្រូវព្រួយបារម្ភ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយថា...
បរទេស៖ នៅព្រឹកថ្ងៃអង្គារ ក្រសួងការបរទេសរុស្ស៊ី បានលើកឡើងថា ប្រទេសនេះបានរកឃើញយន្តហោះឈ្លបយកការណ៍ថ្មី និងយន្តហោះគ្មានមនុស្សបើករបស់អង្គការណាតូជាង ៥០គ្រឿង នៅជិតព្រំដែនរបស់ខ្លួនជារៀងរាល់សប្តាហ៍។យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បាននិយាយកាលពីថ្ងៃអង្គារថា អង្គការណាតូកំពុងប្រមូលសម្ភារៈយោធាយ៉ាងច្រើននៅតាមព្រំដែនរុស្ស៊ី។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាមួយសមភាគីប្រេស៊ីល លោក Lavrov ក៏បានកត់សម្គាល់ផងដែរថា...
បរទេស៖ កន្លងមក រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានសម្តែងការព្រួយបារម្ភចំពោះរបាយការណ៍នៃការកសាងយោធារុស្ស៊ីនៅតាមព្រំដែនជាមួយប្រទេសអ៊ុយក្រែន ដោយបានប្តេជ្ញាថា នឹងឆ្លើយតបប្រសិនបើរដ្ឋាភិបាលទីក្រុងមូស្គូនឹងបើកការវាយប្រហារប្រឆាំងនឹងអ្នកជិតខាងរបស់ខ្លួន។ យ៉ាងណាក៏ដោយ វិមានក្រឹមឡាំងបានច្រានចោលការអះអាងជាច្រើនដងថា ការចោទប្រកាន់នេះជាផ្នែកនៃយុទ្ធនាការព័ត៌មានក្លែងក្លាយ និងបង្កើតនូវ “ភាពច្របូកច្របល់” ដែលផ្តោតលើប្រទេសរុស្ស៊ី។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅសហរដ្ឋអាមេរិក លោក Anatoly Antonov...
បរទេស៖ នៅក្នុងអំឡុងពេលទស្សនកិច្ចក្នុងប្រទេសអ៊ុយក្រែន រដ្ឋមន្ត្រីក្រសួងការពារជាតិអង់គ្លេស Ben Wallace បានថ្លែងថាប្រទេសអង់គ្លេសគឺនៅតែមាន ជំហជានិច្ចក្នុងការគាំទ្រទៅដល់ប្រទេសអ៊ុយក្រែន ខណៈដែលប្រទេសនេះកំពុងមានភាពតាន តឹងតាមព្រំដែនជាមួយនឹងរុស្សី។ លោក Wallace បានបន្តទៀតថាអង់គ្លេសនឹងឈរកៀក ស្មាគ្នាជាមួយនឹងពលរដ្ឋអ៊ុយក្រែន ដើម្បីអាចបន្តការគាំទ្ររយៈពេលវែងរវាងគ្នា។ ការលើកឡើងនេះធ្វើឡើងបន្ទាប់ពីមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីរដ្ឋាភិបាលទាំង ពីរបានឈានទៅដល់កិច្ចព្រមព្រៀង ក្នុងការដំណើរការគម្រោងរួមគ្នាអភិវឌ្ឍសមត្ថភាពទៅលើកងកម្លាំង ជើងទឹកអង់គ្លេសនិងអ៊ុយក្រែន។ កិច្ចព្រមព្រៀងយោធានេះ ក៏ត្រូវបានគេមើលឃើញដែរថាបានធ្វើឡើងតែប៉ុន្មាន ខែប៉ុណ្ណោះបន្ទាប៉ពីរដ្ឋាភិបាលអ៊ុយក្រែន...