ព្យុងយ៉ាង ៖ ទីភ្នាក់ងារព័ត៌មានកណ្តាល របស់កូរ៉េ បានរាយការណ៍នៅថ្ងៃសុក្រនេះថា កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីល ប្រឆាំងយន្តហោះដែលទើបនឹងអភិវឌ្ឍន៍ កាលពីថ្ងៃព្រហស្បតិ៍ ។ របាយការណ៍នេះបានឲ្យដឹងថា មីស៊ីលនេះត្រូវបានបង្កើតឡើងដោយបណ្ឌិត្យសភា វិទ្យាសាស្ត្រការពារជាតិ ហើយការសាកល្បងនេះ មានគោលបំណងបញ្ជាក់ពីភាពជាក់ស្តែង នៃប្រតិបត្តិការរបស់គ្រាប់រ៉ុក្កែតរ៉ាដា និងរថយន្តបញ្ជាការប្រយុទ្ធគ្រប់ជ្រុង ជ្រោយព្រមទាំងសមត្ថភាព ប្រយុទ្ធដ៏ទូលំទូលាយរបស់មីស៊ីល ។ យោងតាមរបាយការណ៍ ការធ្វើតេស្តជា...
បរទេស៖ កាសែតកណ្ដាលកូរ៉េខាងជើង KCNA បានចេញផ្សាយនៅថ្ងៃពុធនេះថា ប្រទេសកូរ៉េខាងជើង នៅដើមសប្ដាហ៍នេះ បានបាញ់តេស្តសាកល្បងមីស៊ីល មានល្បឿនលឿនជាងសម្លេង ទើបតែអភិវឌ្ឍថ្មី ដែលនេះគឺជាការចូលរួម ប្រកួតប្រជែងមួយ នាំមុខដោយមហាអំណាចយោធាធំៗ ដើម្បីដាក់ពង្រាយប្រព័ន្ធអាវុធទំនើបៗ។ ប្រទេសកូរ៉េខាងជើង បានធ្វើការអភិវឌ្ឍជានិច្ច នូវប្រព័ន្ធអាវុធរបស់ខ្លួន ស្របពេលដែលមានការជាប់គាំង ជុំវិញកិច្ចពិភាក្សាគ្នា លុបបំបាត់កម្មវិធីអាវុធនុយក្លេអ៊ែ និងមីស៊ីលផ្លោង ដើម្បីជាថ្នូរនឹងការបន្ធរបន្ថយទណ្ឌកម្ម របស់សហរដ្ឋអាមេរិក។មិនដូចទៅនឹងមីស៊ីលផ្លោងនានា...
បរទេស៖ប្រទេសកូរ៉េខាងជើង នៅថ្ងៃសុក្រនេះ បានច្រានចោលសំណើរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន ដែលឲ្យប្រកាសបញ្ចប់ផ្លូវការនូវសង្គ្រាមកូរ៉េ ដោយនិយាយថា វាជារឿងលឿនហួស និងបានបន្តថា ការប្រកាសបែបនោះ នឹងក្លាយជារឿងគ្មានន័យ ដរាបណាគោលនយោបាយអរិភាពរបស់អាមេរិក នៅតែមិនផ្លាស់ប្តូរ។ ដោយដកស្រង់សម្តីអនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង ទទួលបន្ទុកកិច្ចការអាមេរិក លោក Ri Thae Song ទីភ្នាក់ងារសារព័ត៌មាន KCNA...
បរទេស ៖ ប្រទេសកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ បានតេស្តជោគជ័យគ្រូសមីស៊ីល វាយប្រហាររយៈចម្ងាយ ឆ្ងាយថ្មីមួយ កាលពីចុងសប្ដាហ៍ ហើយមីស៊ីលនេះ ត្រូវអ្នកវិភាគមើលឃើញថា អាចជាអាវុធប្រភេទ បែបនេះដំបូង ដែលមានសមត្ថភាពនុយក្លេអ៊ែ ។ កាសែតកូរ៉េខាងជើង KCNA បាននិយាយថា មីស៊ីលនោះ គឺជាអាវុធយុទ្ធសាស្ត្រដ៏សំខាន់ និងបានហោះហើរ បានចម្ងាយ៩៣០គីឡូម៉ែត្រ មុនពេលវាយប្រហារគោលដៅ...
បរទេស ៖ ប្រទេសកូរ៉េខាងជើង ហាក់បានចាប់ផ្តើមដំណើរ ការរ៉េអាក់ទ័រ នុយក្លេអ៊ែមួយ ដែលមានសមត្ថភាព ផលិតសារ ធាតុភ្លូតូនីញ៉ូម កម្រិតអាវុធ ក្រោយផ្អាក់អស់ រយៈពេលជាង ២ឆ្នាំកន្លះ នេះបើយោង តាមរបាយការណ៍ថ្មីមួយ ចេញដោយទីភ្នាក់ងារ ថាមពលអាតូមិកអន្តរជាតិ របស់អង្គការសហប្រជាជាតិ ។ យោងតាមរបាយការណ៍ របស់ទីភ្នាក់ងារ IAEA...
បរទេស ៖ ប្រទេសកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ បានចោទបណ្ដាប្រទេស លោកខាងលិច ពីបទបង្កវិបត្តិជនភៀសខ្លួន ពិភពលោក ក្រោយពួកតាលីបង់ កាន់កាប់ទីក្រុងកាប៊ុល ប៉ុន្តែមិនបាននិយាយរំឭក ដល់ព្រឹត្តិការណ៍ថ្មីៗនេះ នៅក្នុងប្រទេស អាហ្វហ្គានីស្ថាននោះទេ ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយលើគេហទំព័រខ្លួន នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ក្រសួងការបរទេស កូរ៉េខាងជើង បាននិយាយថា ប្រទេសលោកខាងលិច...
បរទេស៖ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ បានធ្វើការថ្កោលទោស ចំពោះយោធារបស់ប្រទេសកូរ៉េខាងត្បូង សម្រាប់ការសម្រេចចិត្តកសាងផលិតនាវាចម្បាំងថ្មី ដោយហៅគោលនយោបាយនោះ ថាជាការត្រៀមខ្លួនសម្រាប់សង្គ្រាមប្រឆាំងកូរ៉េខាងជើង។ កាសែតកូរ៉េខាងជើង Uriminzokkiri បាននិយាយថា ទង្វើចូលចិត្តសង្គ្រាមរបស់យោធារបស់ប្រទេសកូរ៉េខាងត្បូង កំពុងតែនាំឲ្យមានជម្ងឺមិនអាចព្យាបាលបាននៃការប្រឈមមុខដាក់គ្នា នៅក្នុងចំណោមប្រជាជនកូរ៉េតែមួយ។ ការរិះគន់របស់កូរ៉េខាងជើងចំពោះគោលនយោបាយការពារជាតិរបស់កូរ៉េខាងត្បូងនេះ គឺត្រូវបានធ្វើឡើង ក្រោយរយៈពេលពីរសប្ដាហ៍បន្ទាប់ពីរដ្ឋបាលកម្មវិធីទិញសម្ភារៈការពារជាតិរបស់ទីក្រុងសេអ៊ូល បានបង្ហាញផែនការវិនិយោគប្រាក់៣,១ពាន់លានដុល្លារ ដើម្បីផលិតនាវាចម្បាំងថ្មី។ យោងតាមរដ្ឋបាលកម្មវិធីទិញសម្ភារៈការពារជាតិរបស់ទីក្រុងសេអ៊ូល បានឲ្យដឹងថា គម្រោងនោះ គឺដើម្បីធ្វើឲ្យកាន់តែប្រសើរឡើង...
បរទេស៖ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំនៅប្រទេសរុស្ស៊ី បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី TASS ថា កូរ៉េខាងជើងមានបំណងពង្រឹងសហប្រតិបត្តិការជាមួយរុស្ស៊ី ដើម្បីទប់ទល់ជាមួយសហរដ្ឋអាមេរិក ហើយសន្តិភាពលើឧបទ្វីបកូរ៉េ នឹងមិនអាចទៅរួចនោះទេ រហូតដល់កងទ័ពអាមេរិកត្រូវបានដកចេញ។ ការថ្លែងរបស់លោកឯកអគ្គរដ្ឋទូត Sin Hong-chol នេះ គឺត្រូវបានធ្វើឡើង ក្រោយថ្នាក់ដឹកនាំជាន់ខ្ពស់កូរ៉េខាងជើង បានធ្វើការព្រមាននៅសប្ដាហ៍នេះថា ប្រទេសកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក នឹងប្រឈមមុខចំពោះផលប៉ះពាល់សម្រាប់ការសម្រេចចិត្តរបស់ពួកគេ បន្តធ្វើសហសមយុទ្ធយោធាប្រចាំឆ្នាំ។ នៅក្នុងបទសម្ភាសន៍មួយ ដែលចេញផ្សាយនៅថ្ងៃពុធសប្ដាហ៍នេះ លោកបាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី...
បរទេស៖ប្រទេសកូរ៉េខាងជើង បានចេញសេចក្តីព្រមានមួយ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ខ្លួន សម្រាប់ជាលើកទី២ ក្នុងជម្លោះជុំវិញសហសមយុទ្ធយោធា ដែលកំពុងធ្វើឡើងដោយកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដោយនិយាយថា ទីក្រុងសេអ៊ូល បានបង្កើតជម្រើសគ្រោះថ្នាក់ និងព្រមានថា វានឹងត្រូវសងវិញច្រើន។ លោក Kim Yong Chol ដែលជាន្ត្រីជាន់ខ្ពស់និងជាអតីតប្រេសិតនាំមុខគេ សម្រាប់កិច្ចពិភាក្សានុយក្លេអ៊ែ ជាមួយសហរដ្ឋអាមេរិក បាននិយាយប្រាប់ថា ប្រទេសកូរ៉េខាងត្បូង បានខ្ជះខ្ជាយឱកាសធ្វើឲ្យប្រសើរឡើង...
យូអិន៖ កូរ៉េខាងជើង បានបន្តអភិវឌ្ឍកម្មវិធីមីស៊ីលផ្លោង និងនុយក្លេអ៊ែររបស់ខ្លួន ក្នុងអំឡុងឆមាសទី១ នៃឆ្នាំ ២០២១ ដោយរំលោភលើទណ្ឌកម្មអន្តរជាតិ និងបើទោះបីជាស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសនេះកាន់តែអាក្រក់ទៅ ៗ នេះបើយោងតាមការដកស្រង់របាយការណ៍សម្ងាត់របស់អង្គការសហប្រជាជាតិ។ របាយការណ៍របស់ក្រុមអ្នកឃ្លាំមើលការដាក់ទណ្ឌកម្មឯករាជ្យ ចំពោះក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានឲ្យដឹងថា ទីក្រុងព្យុងយ៉ាង នៅតែបន្តស្វែងរកសម្ភារៈ និងបច្ចេកវិទ្យា សម្រាប់កម្មវិធីទាំងនេះនៅក្រៅប្រទេស។ អ្នកឃ្លាំមើលការដាក់ទណ្ឌកម្មបានបញ្ចាក់ថា“ ថ្វីបើប្រទេសនេះផ្តោតលើការខាតបង់សេដ្ឋកិច្ចកាន់តែអាក្រក់ក៏ដោយ ក៏កូរ៉េខាងជើង នៅតែបន្តរក្សា...