បច្ចេកវិទ្យា

កូរ៉េខាងជើង កំពុងអភិវឌ្ឍកម្មវិធីមីស៊ីល និងនុយក្លេអ៊ែរ ក្នុងឆ្នាំ២០២១

យូអិន៖ កូរ៉េខាងជើង បានបន្តអភិវឌ្ឍកម្មវិធីមីស៊ីលផ្លោង និងនុយក្លេអ៊ែររបស់ខ្លួន ក្នុងអំឡុងឆមាសទី១ នៃឆ្នាំ ២០២១ ដោយរំលោភលើទណ្ឌកម្មអន្តរជាតិ និងបើទោះបីជាស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសនេះកាន់តែអាក្រក់ទៅ ៗ នេះបើយោងតាមការដកស្រង់របាយការណ៍សម្ងាត់របស់អង្គការសហប្រជាជាតិ។

 របាយការណ៍របស់ក្រុមអ្នកឃ្លាំមើលការដាក់ទណ្ឌកម្មឯករាជ្យ ចំពោះក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានឲ្យដឹងថា ទីក្រុងព្យុងយ៉ាង នៅតែបន្តស្វែងរកសម្ភារៈ និងបច្ចេកវិទ្យា សម្រាប់កម្មវិធីទាំងនេះនៅក្រៅប្រទេស។

 អ្នកឃ្លាំមើលការដាក់ទណ្ឌកម្មបានបញ្ចាក់ថា“ ថ្វីបើប្រទេសនេះផ្តោតលើការខាតបង់សេដ្ឋកិច្ចកាន់តែអាក្រក់ក៏ដោយ ក៏កូរ៉េខាងជើង នៅតែបន្តរក្សា និងអភិវឌ្ឍ កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោង” ។

បេសកកម្មរបស់កូរ៉េខាងជើង ប្រចាំនៅអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយលើរបាយការណ៍របស់អង្គការសហប្រជាជាតិឡើយ។

 ប្រទេសនៅអាស៊ីឯកោមួយនេះ បានដាក់ការបិទប្រទេសយ៉ាងតឹងរ៉ឹងកាលពីឆ្នាំមុន ចំពេលមានជំងឺរាតត្បាតរាតត្បាត ដែលបានកាត់បន្ថយការចូលពាណិជ្ជកម្ម និងជំនួយរបស់ខ្លួនដែលធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច ដែលមានបន្ទុកដោយទណ្ឌកម្មអន្តរជាតិ។

កាលពីខែមិថុនាមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានលើកឡើងថា ប្រទេសនេះប្រឈមមុខនឹងស្ថានភាពស្បៀងអាហារ ដែលតានតឹង ហើយភាគច្រើននឹងអាស្រ័យលើការប្រមូលផលនៅឆ្នាំនេះ។

 សេចក្តីថ្លែងការណ៍របស់កូរ៉េខាងជើង បានបង្ហាញថា វិបត្តិមនុស្សធម៌កាន់តែស៊ីជម្រៅ នៅក្នុងប្រទេសទោះបីជាការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ មានន័យថា ផលប៉ះពាល់ទាក់ទងនឹងទណ្ឌកម្មលើស្ថានភាព មនុស្សធម៌ប្រហែលជាថយចុះក៏ដោយ៕ដោយ ឈូក បូរ៉ា

Most Popular

To Top