ព័ត៌មានអន្តរជាតិ

ម្ចាស់សណ្ឋាគារ ជាច្រើននៅវៀតណាម ប្រកាសលក់ក្នុងតម្លៃទាប ក្នុងពេលរលក ឆ្លងវីរុសទី៤ វាយប្រហារខ្លាំង

ហាណូយ៖ ដោយសារតែរងផលប៉ះពាល់ យ៉ាងខ្លាំង ពីការរីករាលដាល នៃជំងឺកូវីដ ១៩ ម្ចាស់សណ្ឋាគារត្រូវបង្ខំចិត្ត ដាក់លក់អចលនទ្រព្យ របស់ខ្លួនក្នុងតម្លៃទាបជាងមុន ដោយផ្តល់ឱកាស ដល់វិនិយោគិន ដែលកំពុងភ្នាល់ លើការស្តារវិស័យ ទេសចរណ៍ នៅពេលដែលមេរោគ ត្រូវបានគ្រប់គ្រង។

យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា សណ្ឋាគារកាន់តែច្រើនឡើង ៗ នៅទូទាំងប្រទេសវៀតណាម ត្រូវបានដាក់លក់ចាប់តាំងពី ការផ្ទុះឡើងនៃរលកទី ៤ នៃមេរោគឆ្លង ដែលចាប់ផ្តើម ពីចុងខែមេសា។

យោងតាមគេហទំព័រ batdongsan.com.vn ជាផ្នែកមួយនៃក្រុមហ៊ុនអចលនទ្រព្យកំពូល មួយ នៅវៀតណាម ការផ្សាយពាណិជ្ជកម្ម អំពីការលក់សណ្ឋាគារ បានកើនឡើង គួរឱ្យកត់សម្គាល់ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ

លោក Phan Xuân Cần ប្រធានភ្នាក់ងារអចលនទ្រព្យ Sohovietnam បាននិយាយថា ផែនការអាជីវកម្មរបស់ម្ចាស់សណ្ឋាគារនៅឆ្នាំ ២០២១ បានដួលរលំ ដោយសារការរីករាលដាលនៃជំងឺកូវីដ ១៩ ឡើងវិញ។

លោកបាននិយាយថា បន្ទាប់ពីរលកទី ៣ នៃវីរុស គឺមានម្ចាស់សណ្ឋាគារជាច្រើនរំពឹងថា ឧស្សាហកម្មទេសចរណ៍ នឹងងើបឡើងវិញ ដោយចាប់ផ្តើមពីថ្ងៃ ឈប់សម្រាកជាតិ ថ្ងៃទី ៣០ ខែមេសានិងថ្ងៃទី ១ ខែឧសភាក៏ដូចជា ការធ្វើដំណើរនៅរដូវក្តៅ។ ប៉ុន្តែរលកឆ្លងទី ៤ ដែលចាប់ផ្តើមនៅចុងខែមេសា បានរុញច្រានឱ្យពួកគេជួបការលំបាក ដោយបានបង្ខំឱ្យ មនុស្សជាច្រើន ដាក់លក់ទ្រព្យសម្បត្តិ របស់ពួកគេព្រោះពួកគេ មិនអាចរស់បាន ដោយគ្មានភ្ញៀវ៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top