ហ្សាកាតា៖ ប្រភពពីក្រសួងសុខាភិបាលឥណ្ឌូនេស៊ី បានឲ្យដឹងថា ចំនួនករណីឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសនេះបានកើនឡើង ១២,៤០៨ ករណី ក្នុងរយៈពេលមួយថ្ងៃ សរុបកើនឡើងដល់ ៣,៩៧៩,៤៥៦ករណី ដោយចំនួនអ្នកស្លាប់បានកើនឡើងពី ១,០៣០នាក់ សរុបកើនឡើងដល់ ១២៦,៣៧២ នាក់។ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ អ្នកជំងឺដែលបាន ជាសះស្បើយមានចំនួន ២៤,២៧៦ នាក់...
ប្រទេសថៃរកឃើញករណីវិជ្ជមានកូវីដ-១៩លើសពី ១លានករណីហើយនៅពេលនេះ។ គិតត្រឹមល្ងាចថ្ងៃសុក្រ ប្រទេសជាប់ព្រំដែនជាមួយកម្ពុជាមួយនេះ រកឃើញករណីសរុបចំនួន ១,០០៩,៧១០ករណី។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand។ ករណីវិជ្ជមានដ៏ច្រើននេះធ្វើឱ្យប្រទេសថៃ ជាប្រទេសជាប់ដងទន្លេមេគង្គដំបូងគេ ដែលរកឃើញ ១លានករណី ខណៈនៅតំបន់អាស៊ានវិញប្រទេសចំនួន ៣ផ្សេងទៀតដែលមានលើសពី ១លានករណីរួមមាន ឥណ្ឌូណេស៊ី (ក្បែរ ៤លានករណី) ហ្វីលីពីន (១លាន ៧សែនករណី)...
បាងកក៖ ប្រទេសថៃ នៅថ្ងៃសៅរ៍នេះ បានរាយការណ៍ពីការកត់សម្គាល់ករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ១០,០៨២ករណីថ្មី ដែលត្រូវបានធ្វើឡើងនៅពេល ដែលអាជ្ញាធរពិចារណាការរឹតបន្តឹង ដើម្បីទប់ទល់នឹងការឆ្លង ដែលកើនឡើង នៅក្នុងការផ្ទុះចុងក្រោយបង្អស់ ដែលបានចាប់ផ្តើមនៅក្នុងខែមេសា។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារេព័ត៌មានសិង្ហបុរីបានឲ្យដឹងថា ប្រទេសនេះក៏បានរាយការណ៍អំពីចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ជារៀងរាល់ថ្ងៃដោយមានចំនួន ១៤១ នាក់សរុបអ្នកស្លាប់កើនឡើងដល់ ៣,២៤០ នាក់។ ក្រុមការងារថ្មីនៃអង្គភាពទទួលបន្ទុកជំងឺកូវីដ- ១៩ បានឲ្យដឹងថា...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា គិតត្រឹមថ្ងៃនេះ បណ្តាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជាច្រើនដែលរួមមានទាំង ឥណ្ឌូនេស៊ី ម៉ាឡេស៊ី កូរ៉េខាងត្បូង ផង គឺបានរាយការណ៍ករណីវិជ្ជមាន កូវីដបំបែកកំណត់ត្រាដូចគ្នា។ ដោយឡែកប្រទេសហ្វីលីពីន វិញ បានឈានទៅដល់ការសម្រេចចិត្ត ដាក់បម្រាមអ្នកដំណើរទាំងឡាយណា ដែលមកពីប្រទេសឥណ្ឌូនេស៊ីផងដែរ គិតចាប់ពីថ្ងៃទី១៦ខែកក្កដា ទៅដល់ថ្ងៃទី៣១ ខែកក្កដា សង្ឃឹមថានឹងអាចទប់ស្កាត់...
ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ថា វៀតណាម ត្រូវបានគេរាយការណ៍មកថា មានករណីថ្មីចំនួន៨៩០នាក់ ដោយសារជំងឺកូវីដ-១៩គិតត្រឹមថ្ងៃអាទិត្យ ក្នុងនោះបូករួមទាំង អ្នកឆ្លងជំងឺក្នុងស្រុកចំនួន៨៧៦នាក់ និង១៤នាក់ ជាអ្នកនាំចូលពីខាងក្រៅ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់ ១៩.៩៣៣នាក់ ។ ក្រសួងសុខាភិបាលបានឲ្យដឹងថា ក្នុងចំណោមអ្នកឆ្លងជំងឺក្នុងសហគមន៍ ចំនួន៥៩៩នាក់ គឺត្រូវបានគេរាយការណ៍ថា នៅភាគខាងត្បូងក្រុងហូជីមិញ ហើយ៨៧នាក់...
ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសវៀតណាម ត្រូវបានគេរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ-១៩ ចំនួន ៥១៥នាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍ គឺចំនួនអ្នកឆ្លងប្រចាំថ្ងៃខ្ពស់បំផុត ចាប់តំាងពីឆ្លងរាតត្បាតដែលកើតឡើង ក្នុងប្រទេសនេះកាលពីឆ្នាំមុន ។ ក្រសួងបានឲ្យដឹងថា ការឆ្លងជំងឺ ក្នុងនោះរាប់ទាំងអ្នកឆ្លងជំងឺក្នុងស្រុកចំនួន៥០៣នាក់ និង១២នាក់ ជាអ្នកនាំចូលពីខាងក្រៅ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ...
ស្តុកខុម៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹង នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ថា ក្រុមអ្នកស្រាវជ្រាវ មួយចំនួន បាននិយាយនៅថ្ងៃចន្ទនេះថា ការចំណាយលើវិស័យ យោធា របស់ពិភពលោក បានកើនឡើងជិត២ ទ្រីលានដុល្លារអាមេរិក គិតក្នុងឆ្នាំ២០២០ ទោះជាមានផលប៉ះពាល់ ដល់វិស័យសេដ្ឋកិច្ច ដោយសាររោគរាតត្បាតកូវីដ-១៩ក៏ដោយ...
តូក្យូ ៖ ចំនួនអ្នកស្លាប់ជាសកល ពីជំងឺរាតត្បាតកូវីដ-១៩ បានឡើងដល់ជាង ៣ លាននាក់ហើយ ជាមួយនឹងល្បឿន នៃការកើនឡើងពីពាក់កណ្តាលខែមីនា ក្នុងនោះអាមេរិក នៅតែជាប្រទេសរងគ្រោះខ្លាំងជាងគេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ក្យូដូជប៉ុន ។ យោងតាមទិន្នន័យ របស់សាកលវិទ្យាល័យ អាមេរិក បានបង្ហាញថា ចំនួនករណីឆ្លង ដែលត្រូវបានបញ្ជាក់ នៅលើពិភពលោក...