ព័ត៌មានអន្តរជាតិ

ពិភពលោក ចំណាយប្រាក់យ៉ាងច្រើន លើវិស័យោធា ទោះបីមានការរាតត្បាតជំងឺកូវីដ-១៩ក្តី

ស្តុកខុម៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹង នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ថា ក្រុមអ្នកស្រាវជ្រាវ មួយចំនួន បាននិយាយនៅថ្ងៃចន្ទនេះថា ការចំណាយលើវិស័យ យោធា របស់ពិភពលោក បានកើនឡើងជិត២ ទ្រីលានដុល្លារអាមេរិក គិតក្នុងឆ្នាំ២០២០ ទោះជាមានផលប៉ះពាល់ ដល់វិស័យសេដ្ឋកិច្ច ដោយសាររោគរាតត្បាតកូវីដ-១៩ក៏ដោយ ។

យោងតាមរបាយការណ៍មួយ ចេញដោយវិទ្យាស្ថានស្រាវជ្រាវ សន្តិភាពអន្តរជាតិ ស្តុកខុម ហៅកាត់ថា (SIPRI) បានឲ្យដឹងថា ការចំណាយវិស័យយោធា របស់ពិភពលោក បានកើនឡើង២,៦ភាគរយ ស្មើនឹងទឹកប្រាក់១.៩៨១ពាន់លានដុល្លារអាមេរិក គិតក្នុងឆ្នាំ២០២០ នៅគ្រាដែលជីឌីភីរបស់ពិភពលោក បានធ្លាក់ចុះ៤,៤ភាគរយ ។

លោក Diego Lopes da Silva អ្នកនិពន្ធម្នាក់ ក្នុងចំណោមអ្នកនិពន្ធ ដែលបានចេញរបាយការណ៍នេះឡើង ដោយបានប្រាប់ដល់សារព័ត៌មានថា ការអភិវឌ្ឍន៍ មិនត្រូវបានគេរំពឹងទុកថា មាននោះទេ ។

គាត់បានលើកឡើងថា “ដោយសារជំងឺឆ្លងរាតត្បាត រឿងមួយដែលគិតទៅលើការ ចំណាយវិស័យយោធា នឹងត្រូវថយចុះ ” ។

លោក Lopes da Silva បានបញ្ជាក់ថា “ប៉ុន្តែ គេអាចសន្និដ្ឋានបានជាមួយនឹងភាពប្រាកដប្រជាមួយចំនួន ដែលថា ជំងឺកូវីដ-១៩ មិនមានផលប៉ះពាល់ ដែលគួរឲ្យកត់សម្គាល់លើការចំណាយ វិស័យយោធា របស់ពិភពលោកោ យ៉ាងហោចណាស់នៅឆ្នាំ២០២០នោះ” ។

គាត់បានព្រមានថា ទោះយ៉ាងណាក៏ដោយ លក្ខណៈនៃការចំណាយលើវិស័យយោធា អាចត្រូវការពេលវេលា សម្រាប់ប្រទេសនានា ដើម្បីសំរបខ្លួនទៅនឹងបញ្ហាដែលកើតឡើង ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top