ព័ត៌មានអន្តរជាតិ

មេបញ្ជាការ ៖ ក្រុមនាវឹកចំនួន៥៣នាក់ នៅក្នុងនាវាមុជទឹក បាត់ខ្លួនក្នុងដែនទឹក ឥណ្ឌូនេស៊ី ស្លាប់ទាំងអស់

បាលី ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងកាលពីរាត្រីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ថា មេបញ្ជាការយោធា របស់ប្រទេសឥណ្ឌូនេស៊ី បានបញ្ជាក់កាលពីថ្ងៃអាទិត្យថា ក្រុមសមាជិកនាវឹក ទំាងអស់ចំនួន៥៣នាក់ នៅក្នុងនាវាមុជទឹក របស់ឥណ្ឌូនេស៊ី ដែលបានបាត់ខ្លួន ត្រូវបានបញ្ជាក់ថា ស្លាប់អស់ហើយ ដែលមានបំណែក រកឃើញពីនាវានោះផងដែរ ។

លោក Marshal Hadi Tjahjanto មេបញ្ជាការកងទ័ពអាកាស បានលើកឡើងថា ក្រុមអ្នកស្រាវជ្រាវ បានទទួល “រូបភាពដែលមើលនឹងភ្នែកទទេ” ដែលបានបញ្ជាក់ថា ផ្នែកខ្លះនៃនាវាមុជទឹក KRI Nanggala 402 ដូចជា ចង្កូតនាវា យុទ្ធការ និងពោងសុវត្ថិភាពនៅផ្នែកខាងក្រៅ ។

“ផ្អែកលើភស្តុតាងជាក់ស្តែង យើងបានដឹងអំពីការលិច នាវាមុជទឹក KRI Nanggala 402 ហើយក្រុមនាវឹកទាំងអស់ នៅក្នុងនោះបានស្លាប់” ។

លោក បានថ្លែងនៅក្នុងសន្និសីទ សារព័ត៌មានមួយនៅកោះបាលីថា “ហេតុដូច្នេះ មានតែភាពសោកសង្រេងយ៉ាងខ្លាំង ក្នុងនាមខ្ញុំជាមេបញ្ជាការ ។ ខ្ញុំប្រកាសថា ក្រុមនាវឹកចំនួន៥៣នាក់ ដែលជាអ្នកជំនាញ នៅក្នុងនាវាមុជទឹក 53 KRI Nanggala 402 បានស្លាប់” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top